និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា អនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

0

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥​ ជាស្ថាប័នអប់រំឯកជនឈានមុខ​មួយក្នុងប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។

ដោយ​ឃើញពីសន្ទុះនៃការរីកចម្រើននិងមានការវិឌ្ឍមុខឥតឈប់ឈរ ចាប់តាំងពីការ​បើកក្រុមហ៊ុនលើកដំបូង ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ ប្រកបដោយផែនការច្បាស់លាស់​ និងមានចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីដឹកនាំក្រុមហ៊ុនឱ្យកាន់តែ​មានវិសាលភាពក្នុងការបោះជំហានចូល​ក្នុងទីផ្សារមូលបត្រកម្ពុជា ទើបក្នុងឆ្នាំ២០១២អ្នកឧកញ៉ាបានរៀបចំក្រុមហ៊ុនរួចជាស្រេច​ដើម្បីត្រៀមខ្លួន​ឈានចូលក្នុងទីផ្សារភាគហ៊ុន​នៅកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ភាពជោគជ័យ​របស់ក្រុមហ៊ុនបានបង្ហាញពីសក្ខីភាព​​របស់ក្រុមហ៊ុន​ក្នុងការឈានជើងចូលក្នុងទីផ្សារមូលបត្រ​នៅកម្ពុជា​។ ដោយមានការរៀបចំផែនការយុទ្ធសាស្រ្ដ​អាជីវកម្មនាពេលអនាគត​​ ​មាន​គោលដៅច្បាស់លាស់ និងឆន្ទៈ​របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ​បានពង្រីកភាពខ្លាំងលើវិស័យអប់រំនៅកម្ពុជា គឺធ្វើយ៉ាងណាឱ្យស្ថាប័នអប់រំ​មួយនេះមាន រចនាសម្ពន្ធបុគ្គលិក​ស្ដង់ដារ​ ការគ្រប់គ្រងច្បាស់លាស់ មានថ្នាក់ដឹកនាំមានជំនាញ​និងវិជ្ជាជីវៈខ្ពស់ និងមានក្រុមប្រឹក្សាភិបាលត្រឹមត្រូវក្នុងក្រុមហ៊ុន​។​​ ស្របពេលនោះ​ អ្នកឧកញ៉ា​ក៏បានគ្រោងធ្វើសំណើ​ស្នើសុំខាងនិយ័តករមូលបត្រកម្ពុជា​ ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ​ជាផ្លូវការផងដែរ តែ​ត្រូវបានពន្យារពេល​សិន​ ដោយសារប្រទេសកម្ពុជាពេលនោះបានរងនូវវិបត្ដិ​ខ្លាំងពីជំងឺកូវីដ ១៩។​

​លុះក្រោយមកក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិបត្ដិកូវីដនៅប្រទេសកម្ពុជាត្រូវបានបញ្ចប់​ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចជាផ្លូវការក្នុងការស្នើសុំទៅខាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ​ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការ ខណៈពេល​ក្រុមហ៊ុនកំពុងតែសន្ទុះខ្លាំងក្នុងការរីកចម្រើនទៅមុខ។

 

នៅក្នុងដំណាក់កាលនេះដែរ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ​​នៅតែបន្ដភាពខ្លាំងក្លារបស់ខ្លួនក្នុងការឈរលើវិស័យអប់រំ​​មួយនេះដដែលដោយបច្ចុប្បន្ន​ ក្រុមហ៊ុន​មានសាខាសរុប​ចំនួន១៥ ក្នុងរាជធានី​ខេត្ត​ក្រុង មានសិស្សជាង ២០.០០០នាក់ បុគ្គលិក ២.១៤៩នាក់ និងមានអតីតសិស្សជាង ៥០.០០០នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុន​​នឹងបើកដំណើរការសាខាថ្មីសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សាខាជាច្រើនបន្ថែមទៀតក្នុងនោះរួមមាន៖ សាខា សែនសុខ, សាខាច្បារអំពៅ, សាខា កំពង់ចាម, សាខា តាកែវ និងសាខាបាត់ដំបង។

បន្ទាប់ពី​និយ័តករមូលបត្រកម្ពុបានធ្វើការពិនិត្យ​ និង​សិក្សាច្បាស់លាស់ លើសំណើរស្នើសុំដាក់ពាក្យ​ចូលក្នុងបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានឃើញពីវិសាលភាពការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានឯកភាពលើសំណើដាក់តម្លៃ ២០៨០ រៀលក្នុងមួយភាគ ហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

ស្របពេលជាមួយគ្នានេះដែរ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន អ. ស.ហ និងឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមរយៈការប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនសាររូបភាពពីចម្ងាយ។ បន្ទាប់ពីការធ្វើបទបង្ហាញជាលទ្ធផល ក្រុមប្រឹក្សា អ. ស.ហ. បានផ្ដល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធីជាផ្លូវការលើការបោះផ្សាយនេះ តាមសេចក្តីសម្រេចរបស់និយ័តករមូលបត្រកម្ពុជា។

ជុំវិញបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី​ ​បានឱ្យដឹងពីឆន្ទៈ និងគោលដៅក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានដាក់ក្តីរំពឹង​ទុកបែបនេះថា៖​

​សូមជម្រាបថា ដើម្បីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​ ជាផ្លូវការបាន ក្រុមហ៊ុន​ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជា​ និងត្រូវទទួលបានការបញ្ជាក់យល់ព្រមជាមុនពីផ្សារមូលបត្រកម្ពុជា​ អំពីការកំណត់ថ្លៃលក់មូលបត្រ និងបំពេញបាននូវលក្ខខណ្ឌចុះបញ្ជីទាំងឡាយបន្តទៀតរបស់ផ្សារមូលបត្រកម្ពុជា​ពាក់ព័ន្ធនឹងមូលបត្រកម្មសិទ្ធិ។

1️-ព័ត៌មានទូទៅអំពី MJQE IPO:

  • ចំនួនភាគហ៊ុនបោះផ្សាយ (IPO Shares): ១៩.៦០៦.៦០០ ភាគហ៊ុន (៥,៨៨% នៃភាគហ៊ុន ក្រុមហ៊ុនសរុម)
  • តម្លៃភាគហ៊ុន (IPO Price per Share): ២០៨០ រៀល ក្នុងមួយភាគហ៊ុន
  • តម្លៃបោះផ្សាយសរុប (IPO Proceed): ១០.០០០.០០០ ដុល្លារ
  • ការធានាភាគលាភ (Guaranteed Dividend): ៦% សម្រាប់រយៈពេល២ឆ្នាំ

2️-កាលវិភាគទិញលក់ (PUBLIC SUBSCRIPTION):

  • ថ្ងៃចាប់ផ្តើម: 10 មេសា 2023
  • ថ្ងៃបញ្ចប់: 09 មិថុនា 2023

3️-ថ្ងៃចូលផ្សារភាគហ៊ុនជាផ្លូវការ ៖ : 28 មិថុនា 2023

4-ពាក្យស្លោក: (វិនិយោគជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក វិនិយោគដើម្បីវិស័យអប់រំនៅកម្ពុជា និងអនាគតកូនៗរបស់លោកអ្នក)។

សូមបញ្ជាក់ជូនដែរថា បច្ចុប្បន្ន​ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានស្ថាប័ននួន៤ធំៗ គឺ

១. មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលភាសាអង់គ្លេស ចិន និងភាសាថៃ។

២- សាលារៀន អន្តរទ្វីប អាមេរិកាំង AIS  មានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ តាមបែបខ្មែរអាមេរិកាំង ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ស្រមតាមក្រសួង អប់រំ យុវជន និងកីឡា។

៣- SOGO សេវាកម្មទៅសិក្សានិងទស្សនកិច្ចនៅក្រៅប្រទេស​។

៤-i-Learn កម្មវិធីសិក្សាភាសាអង់គ្លេសតាមរយៈប្រព័ន្ធអនឡាញ។

LEAVE A REPLY

Please enter your comment!
Please enter your name here