គំរោងBay Of The Lightនឹងបោះទុនវិនិយោគ១៦ពាន់លានដុល្លារដែលរួមចំណែកដល់ការអភិវឌ្ឍន៍ខេត្តព្រះសីហនុ

0

ដោយៈ គង់ សិរីជេស៊ីកា

        ព្រះសីហនុៈ ទីក្រុងព្រះសីហនុ កំពុងស្វាគមន៍ទីក្រុងថ្មីមួយទំហំជាង៨០០ហិកតា ជាមួយទុនវិនិយោគប្រមាណ១៦ពាន់លានដុល្លារអាមេរិក។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនPrince Real Estate ដែលបាននិងកំពុងអភិវឌ្ឈន៍គំរោងនេះយ៉ាងសកម្មបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ និងគម្រោងវិនិយោគ Bay of Lights New Township តម្លៃ១៦ពាន់លានដុល្លារ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។

លោកបញ្ជាក់ថា “គម្រោង​នេះ ​មាន​គោលបំណង​ប្រែក្លាយ​តំបន់​នេះ​ ទៅជា​ទីក្រុង​ឆ្នេរសមុទ្រ​បៃតង ​ដែល​ត្រូវបាន​រំពឹងថា ​នឹង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​រួមចំណែក​ ដល់​ការអភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ឡើងវិញ”​។

លោក Edward បញ្ជាក់ថា លោកបានធ្វើដំណើរ ទៅកាន់ក្រុងព្រះសីហនុ ជារៀងរាល់សប្តាហ៍ ដើម្បីពិនិត្យមើលគម្រោង ដែលយើងកំពុងអភិវឌ្ឍ ហើ​យទីក្រុងនេះ កំពុងចាប់ផ្តើមដំណើរការសកម្មឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ។

លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលក៏កំពុងអនុវត្តន៍គំនិតផ្តួចផ្តើម ប្រតិបត្តិការអគារមិនទាន់សាងសង់បញ្ចប់ ដែលអាចផ្តល់អត្ថប្រយោជន៍ ដល់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ឬអន្តរជាតិ ដែលអាចកាន់កាប់គម្រោងនេះ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here