[:km]ការធ្វើ​ធុរកិច្ច​តាម​ប្រព័ន្ធ E-Commerce នៅ​កម្ពុជា​ចាប់ផ្ដើម​មានការ​រីកចម្រើន​ខ្លាំង[:]

0

[:km]ដោយ៖ រ៉ាវី

ភ្នំពេញ៖ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ( E-Commerce ) ដូចជា​ការទិញ-លក់ទំនិញ និង​សេវាកម្ម នៅក្នុង​ប្រទេស​កម្ពុជា កំពុងមាន​សន្ទុះ​កើនឡើង​ខ្លាំង គួរឱ្យកត់សម្គាល់ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម។

ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី «ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក» ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ដ្រ បានលើកឡើង​ពី​សារសំខាន់​នៃ​ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក E-Commerce សម្រាប់​ការចរចា​ពាណិជ្ជកម្ម​អន្តរជាតិ ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ការកំណត់​ពន្ធគយ ការជំរុញ​សេរីភាវូបនីយកម្ម​ផ្នែក​សេវា ការគ្រប់គ្រង​លំហូ​ទិន្នន័យ​ឆ្លងដែន ការផ្ទេរ​បច្ចេកវិទ្យា និង​បញ្ហា​មួយចំនួនទៀត។

លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «នាពេល​បច្ចុប្បន្ន បណ្តា​ប្រទេស​នានា​លើ​សកលលោក បាន​កំពុង​យកចិត្តទុកដាក់​ខ្លាំង​អំពី​បញ្ហា​នេះ ក្នុងនោះ​រួមមាន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផងដែរ ដែល​តែង​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​កិច្ចចរចារ​ពាណិជ្ជកម្ម ទាំង​កម្រិត​តំបន់ និង​អន្តរជាតិ» ។

លោក​ក៏បាន​សំណូមពរ​សិក្ខាកាម​ទាំងអស់ ខិតខំ​ត្រងត្រាប់​ការពន្យល់​របស់​វាគ្មិន​កិត្តិយស ដើម្បី​ធ្វើឱ្យ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ ក្លាយទៅជា​វេទិកា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ល្អៗ សម្រាប់​ធ្វើជា​ធាតុ​ចូលក្នុង​ការអភិវឌ្ឍ​វិស័យ E-Commerce នៅ​កម្ពុជា នាពេល​អនាគត ជាពិសេស​បន្ទាប់ពី​ច្បាប់​ស្តីពី E-Commerce ត្រូវបាន​អនុម័ត និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលខាងមុខ។

សូមជម្រាបថា ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​សាធារណជន ក្នុង​ការធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​លុបបំបាត់​ឧបសគ្គ​រាំងស្ទះ​ទាំងឡាយ ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​រួចរាល់​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី E-Commerce ស្របតាម​បទដ្ឋាន​អន្តរជាតិ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​របស់​អង្គការសហប្រជាជាតិ និង​ច្បាប់​របស់​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​តំបន់ និង​ពិភពលោក។

សេចក្តីព្រាងច្បាប់​នេះ មាន​ចំនួន ១១ជំពូក និង​ចែកចេញជា ៥៩មាត្រា ហើយ​បច្ចុប្បន្ន កំពុង​ត្រូវបាន​លើក​យកមក​ពិភាក្សា នៅក្នុង​កម្រិត​បច្ចេកទេស ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់ និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ៕[:]

LEAVE A REPLY

Please enter your comment!
Please enter your name here