ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការសាងសង់សួនទឹកដ៏ធំ និងស្រស់ស្អាត និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត បាននិងកំពុងលើកកំពស់សក្តានុពលមូលដ្ឋាន ពិសេសតំបន់ផ្លូវលេខ១៣២ ឲ្យកាន់តែមានភាពទាក់ទាញថែមទៀត។
ប្រធានផ្នែកទីផ្សារនៃគំរោងឋានសួគ៌លំហែរ លោកណុប ម៉ានុតបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលគំរោងនេះសាងសង់បញ្ចប់ ក្រុមហ៊ុននឹងរៀបចំខ្ចូសសំរាប់អង្គុយលេង ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលទៅកំសាន្តនៅតំបន់នេះដោយឥតគិតថ្លៃ។



គំរោងឋានសួគ៌លំហែរ ស្ថិតនៅលើផ្លូវលេខ១៣២ ដែលជាបណ្តុំនូវរមណីយដ្ឋានល្បីៗជាច្រើន ដូចជា រមណីយដ្ឋានកំពូលពេជ្រ រមណីយដ្ឋានត្រីមាស និងរមណីយដ្ឋានជាច្រើនទៀត។
គំរោងនេះ ក៏បាននិងកំពុងចាប់ផ្តើមដាំផ្កាលឿងរាជចំនួន២០០០ដើម និងរៀបចំសួនច្បារលំហែរ គួរឲ្យចាប់អារម្មណ៍ច្រើនផងដែរ។
លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឈន៍គំរោងរបស់យើង បានផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋ ដែលផ្តល់ការលំហែរពិតប្រាកដ ដល់អ្នកចង់បានដីលំហែរ និងកន្លែងសំរាកកាយនាពេលចុងសប្តាហ៍។
លោកបន្តថា “ក្រុមហ៊ុននឹងដាំផ្កាលឿងរាជ២០០០ដើម សួនទឹកកំសាន្ត សួនច្បារ រូបសំណាកនានា អមជាមួយទេសភាពភ្នំ១៨០ដឺក្រេ ដែលធ្វើឲ្យអ្នកចង់ស្នាក់នៅលំហែរ ទទួលបានអារម្មណ៍ស្រស់ស្រាយពិតប្រាកដ”។អ្វីកាន់តែពិសេសគំរោងឋានសួគ៌លំហែរ បាននិងកំពុងផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងមានភាពបត់បែនសម្រាប់អតិថិជន៕