ដោយៈ និស្ស័យ
បាត់ដំបងៈ ខេត្តបាត់ដំបង បានជ្រើសរើសយកតំបន់បឹងរ៉ា ស្ថិតនៅតំបន់ស្ថានីយ៍រទេះភ្លើង ជាតំបន់ដីសើមជាតំបន់ដីសើម ក្នុងនោះមានមុខងារជាអាងស្ដុកទឹក សម្រាប់ទឹកជំនន់ក្នុងតំបន់ និងកន្លែងស្ដុកទឹកសង្រ្គោះបន្ទាន់ សម្រាប់ទឹកហូរចេញពីស្ទឹងសង្កែ។
គោលបំណងចម្បងរបស់Nbs នៅក្នុងខេត្តបាត់ដំបង បានជ្រើសរើសបឹងរ៉ា ស្ថិតនៅក្នុងតំបន់ស្ថានីយរថភ្លើង ដែលចាត់ទុក ហើយក៏ចូលរួម ក្នុងការកែលំអគុណភាពទឹក ដែលបានប្រើប្រាស់នៅតាមផ្ទះ និងជំនន់ទឹកភ្លៀង ដោយប្រើដំណោះស្រាយធម្មជាតិ រួមបញ្ជូលទាំងការបង្កើតឧទ្យានទីក្រុង សម្រាប់ការរស់នៅ ជីវចម្រុះ ទេសចរណ៍ធម្មជាតិ និងសោភ័ណភាព ហើយមិនត្រឹមតែប៉ុណ្ណោះកែប្រែស្ថានីយរថភ្លើងចាស់ ទៅជាកន្លែងទេសចរណ៍ តាមរយៈការលាយបញ្ចូលគ្នានៃគម្រោងNbsនេះ។

លោកបន្តទៀតថា គម្រោងនេះផងដែរ ក៏ជាអ្វីដែលរដ្ឋបាលខេត្ត ក៏កំពុងធ្វើការសិក្សាស្រាវជ្រាវផងដែរ ព្រោះជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋដែលកំពុងត្រូវការ ដោយសារតែបញ្ហាកំណើនយ៉ាងឆាប់រហ័សរបស់ប្រជាពលរដ្ឋ។
លោកបន្តថា ក្រុងបាត់ដំបងជាក្រុងបុរាណ ដូចនេះហើយប្រព័ន្ធលូនៅក្នុងក្រុងបាត់ដំបង ក៏មានសភាពចាស់ទ្រុឌទ្រោម គួបផ្សំជាមួយកំណើនដ៏ឆាប់រហ័ស របស់ប្រជាពលរដ្ឋសព្វថ្ងៃបែបនេះ ដោយឡែកដោយមានការសហការជាមួយADB ជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូនក៏កំពុង តែធ្វើការកសាងប្រព័ន្ធរំដោះទឹកកខ្វក់ទាំងផ្នែកខាងកើតស្ទឹង និងខាងលិចស្ទឹងនៅក្នុងក្រុងបាត់ដំបង ឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៤ ខាងមុខនេះផងដែរ។
កិច្ចប្រជុំពិភាក្សាការងារស្ដីពី ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) សម្រាប់ការវិនិយោគ ដែលមានភាពបត់បែនជាមួយអាកាសធាតុនៅក្នុងសហគមន៍ បរិស្ថាន និងសេដ្ឋកិច្ចនៅក្នុងតំបន់ទន្លេមេគង្គ។
កិច្ចប្រជុំពិភាក្សាការងារស្ដីពី ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) សម្រាប់ការវិនិយោគ ដែលមានភាពបត់បែនជាមួយអាកាសធាតុនៅក្នុងសហគមន៍ បរិស្ថាន និងសេដ្ឋកិច្ចនៅក្នុងតំបន់ទន្លេមេគង្គ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយនិង ក្រុមការងារសិក្សាស្រាវជ្រាវ នៃមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការគ្រប់គ្រងបរិស្ថាន (ICEM)។
ដោយសារទីក្រុងនានា នៅក្នុងតំបន់ទន្លេមេគង្គ កាន់តែមានការរីកចម្រើនយ៉ាងឆាប់រហ័ស អត្រាកំណើន៣ ទៅ៥ភាគរយជារៀងរាល់ឆ្នាំ គឺខ្ពស់ជាងមធ្យមភាគពិភពលោក។
ទន្ទឹមនឹងនេះ ការប្រែប្រួលអាកាសធាតុ កំពុងបង្កើនសម្ពាធ ស្របជាមួយ នឹងការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ទីក្រុងនានា ធ្វើឱ្យរងផលប៉ះពាល់ ទៅដល់ប្រភពទឹកនៅជុំវិញតំបន់ទាំងនោះ។ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) ត្រូវបានគេទទួលស្គាល់ផងដែរថា ជាដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធបៃតង ក្នុងការរៀបចំផែនការទីក្រុងដ៏មានប្រសិទ្ធិភាព និងភាពបត់បែន៕