ភ្នំពេញ÷ល្ងាចថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា នៅ The Premier Center Sen Sok ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាឧកញ៉ាមានកម្រិតថ្នាក់ចំនួន២ថ្នាក់ គឺឧកញ៉ា និងអ្នកឧកញ៉ា ដែលនៅពេលខាងមុខ នឹងមានមួយថ្នាក់ទៀតគឺលោកអ្នកឧកញ៉ាដែលពីអតីតកាលក៏មានការតែងតាំង និងគោរម្យងារដ៏សំខាន់មួយនេះ។
ក្នុងនោះ អ្នកឧកញ៉ា លី យ៉ុង ផាត់ បានថ្លែងថា”មកទល់សព្វថ្ងៃ កម្ពុជា មានឧកញ៉ា ចំនួន ១,២៩៩នាក់។ នេះជាការលើកឡើងរបស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា ដោយបានបញ្ជាក់ថា ឧកញ៉ាគ្រប់ៗគ្នា បាន ចូល រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គម និងសេដ្ឋកិច្ចកម្ពុជាតាមរយៈការវិនិយោគ និងមុខជំនួញពហុវិស័យដែលបានបង្កើតឱកាស ការងារជាច្រើន កន្លែង សម្រាប់ប្រជាពលរដ្ឋខ្មែរ”។






