ដោយៈ គង់ សូរិយា
ភ្នំពេញៈ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា(CLDA) បានរៀបចំវេទិកា ប្រឹក្សាយោបល់ និងផ្តល់ដំណោះស្រាយអាជីវកម្មអចលនវត្ថុ ក្រោមប្រធានបទ “នីតិវិធី និងគោលការណ៍នៃការវាយតម្លៃអចលនទ្រព្យ”។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីឧកញ៉ា ចេង ខេង ទីប្រឹក្សាកិត្តិយសសមាគម និងជាអគ្គនាយក ក្រុមហ៊ុនស៊ី ភី អែល (ខេបូឌា) ប្រផឹធី ឯ.ក ជាវាគ្មិនកិត្តិយស និងលោក ជា សំអាន។ អគ្គលេខាធិការសមាគម និងជាអគ្គនាយកក្រុមហ៊ុន ហ្គោល 7ឌីប្រផឹធី ជាអ្នកសម្របសម្រួល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងនាមជាអ្នកអភិវឌ្ឍ និងអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ដើម្បីឲ្យសិក្ខាកាមចូលរួមយល់កាន់តែច្បាស់ពី







