សុខុម
ហូជីមិញ: វៀតណាម និងម៉ាឡេស៊ី ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់បានកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់១៨ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥។
ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃច័ន្ទ ទី១២ ខែមិថុនា លោក Tran Phu Lu អនុប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគ និងពាណិជ្ជកម្ម (ITPC) នៃក្រុងហូជីមិញ លើកឡើងថា ក្រុងហូជីមិញ នឹងបន្តកែលម្អបរិយាកាសធុរកិច្ចរបស់ខ្លួន និងសម្រួលកំណែទម្រង់រដ្ឋបាលរួមទាំងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនម៉ាឡេស៊ី ផងដែរ។
ពាណិជ្ជកម្មទ្វេភាគីបានឈានជិតល់១៤,៨ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសម៉ាឡេស៊ី មានទំហំ៥,៥៧ពាន់លានដុល្លារអាមេរិក ហើយការនាំចូលបានឈានដល់៩,១ពាន់លានដុល្លារអាមេរិក។
ការនាំចូល និងការនាំចេញសរុបរបស់ក្រុងហូជីមិញ ជាមួយប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុនត្រូវបានប៉ាន់ប្រមាណថាមានទំហំជាង៥,៤ពាន់លានដុល្លារអាមេរិក ដោយកើនឡើង៨%។






