KFA ទទួលបាន​ពានរង្វាន់​ពី​ចក្រភព​អង់គ្លេស​ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​មួយ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal Co, Ltd (KFA) បានទទួល​ពានរង្វាន់​កិត្តិយស​អន្តរជាតិ​ឆ្នាំ២០១៧ នៅ​ទីក្រុង​ឡុង​ដ៏​ចក្រភព​អង់គ្លេស កាលពី​ចុង​សប្តាហ៍​នេះ។

ក្រុមហ៊ុន Khmer Foundation Appraisals Co., Ltd-KFA មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ចេញផ្សាយ​ជា​សាធារណៈ​នៃ​វប្បធម៌​គុណភាព​នេះ (Quality Culture) ដល់​បុគ្គលិក អ្នកផ្គត់ផ្គង់​សម្ភារៈ​ដល់​អតិថិជន និង​សហគមន៍ ដែល​បាន​គាំទ្រ​ដោយ  QC 100  Total Quality Management Model។

អ្វីដែល​នាំ​ឲ្យ​មា​នស​មិ​ទ្ឋិ​ផល​ដ៏​អស្ចារ្យ​នេះ ដោយសារ KFA គោរព​នូវ​គោលការណ៍​មួយចំនួន​ដូចជា ទី១គុណភាព គឺជា​ហេតុផល​មួយ​នៃ​ការអោយ​តម្លៃ​ការ​សម្បាយ​ចិត្ត​អតិថិជន និង​ទទួលយក​លទ្ធផល​អាជីវកម្ម​ជា​វិជ្ជមាន ទី២ជួប​ជាមួយ​កម្រិត​គុណភាព​បាន​បង្កើត ក្នុង​ក្រុមហ៊ុន​ដោយយោង​ជាមួយនឹង​ពិន្ទុ​ក​គុណភាព QC ១០០ ទី៣ លើកទឹកចិត្ត​ការចូល​រួម និង​ធ្វើការ​ជា​គូ​ក្នុងការ​សម្រេចចិត្ត ទី៤ មាន​ភាពសប្បាយ​រីក​រី​យ ចំពោះ​តម្រូវការ​អតិថិជន​របស់​យើង និង​ការរំពឹងទុក​របស់​ពួកគេ។

ទី៥ ផ្តល់​ធនធានមនុស្ស ទាំង​បច្ចេកទេស និង សេដ្ឋកិច្ច ដើម្បី​បន្ត​សម្រេចបាន​នូវ​ការរីកចម្រើន និង ការគោរព​ចំពោះ​បរិស្ថាន ទី៦ គ្រប់គ្រង​ធនធានមនុស្ស​ក្នុង​ក្រុមហ៊ុន​របស់​យើង អោយទទួល​បាន​សក្កា​ដា​នុព​ល​កម្រិត​ខ្ពស់ និង​ទី៧ ធ្វើអោយ​បុគ្គលិក​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការតាំង​ចិត្ត​លើ​សកម្មភាព​មុខងារ​ផលប្រយោជន៍ និង​ទទួលបាន​លទ្ធផល​អាជីវកម្ម​ដ​ល្អ។

ការសម្រេច​នូវ​គោលការណ៍​ទាំង ៧ របស់​ក្រុមហ៊ុន Khmer Foundation Appraisal Co., Ltd (KFA) នឹង​ជំរុញអោយមាន​ការរីក​ចម្រើន ដល់​អតិថិជន អ្នកផ្គត់ផ្គង់ ព្រមទាំង​គ្រប់​បុគ្គល​ទាំងអស់ ដែល​ចូលរួម​បង្កើត​ក្រុមហ៊ុន​មួយ​នេះ​ឡើង។ ជាមួយនឹងសក្ខីភាពនៃការទទួលបានពានរង្វាន់លំដាប់ពិភពលោកនាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស​ខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី ក៏ដូចជាស្ថាបនិក និងបុគ្គលិកទាំងអស់បានបង្ហាញពីក្ដីរីករាយ ព្រមទាំងមានមោទនភាពជាមួយនឹងសមិទ្ធផលដែលសម្រេចបានកន្លងមកជាខ្លាំង។

លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «​ខ្ញុំ​មាន​សេចក្តី​រីករាយ​ឥតឧបមា​រួម​ជាមួយនឹង​មោទនភាព​ចំពោះ​រូបខ្ញុំ​ផ្ទាល់​នឹង​យុវជន​ខ្មែរ​យើង​ដទៃទៀត​ដែល​តែង​នាំយកមក​នូវ​កិត្តិយស និង​កិត្តិ​ស័ព្ទ​ជូន​ដល់​ក្រុម​គ្រួរ​សារ​ក៏​ដូច​ប្រទេសជាតិ​ទាំងមូល។ ខ្ញុំ​ច្បាស់​ថា ការទទួលបាន​ពាន​នេះ​គឺ​កើត​ដោយសារ​ការចូលរួម​គាំ​ទ្រំ​ពី​សំណាក់​អតិថិជន ការខិតខំ​ប្រឹងប្រែងរ​ប​ស់បុ​គ្គិ​លិ​ក​គ្រប់​ជាន់ថ្នាក់ តែ​ជាពិសេស​ស្ថិរភាព​សេដ្ឋកិច្ច ដែល​រក្សា​កំណើន GDP 7% ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ជំរុញ​ឲ្យ​មាន​ភាព​រីកចំរើន​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏មាន​វិស័យ​អ​ច​នល​វត្ថុ​ត្រូវបាន​រាប់បញ្ចូល​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ផងដែរ។ បើ​គ្មាន​សុខសន្តិភាព​ដូច​សព្វថ្ងៃ​ទេនោះ ម្ល៉េះ​រូបខ្ញុំ​ក៏​មិន​មានឱកាស​បញ្ចេញ​សមត្ថភាព​ដើម្បី​មក​ទទួល​ពានរង្វាន់​អន្តរជាតិ​នេះដែរ។ កត្តា​ដែល​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ខ្ញុំ​គឺជា​ការតស៊ូ ព្យាយាម ស្មោះត្រង់។ យើង​បាន​បង្កើត​ទស្សនៈ​ឲ្យ​ត្រូវជា​របត់​នយោបាយ​ជាតិ និង​អន្តរជាតិ​ពេល​ដែលមាន​ទស្សនៈ​ល្អ​ហើយ យើង​ត្រូវការ​គោលការណ៍ និង​បេសកកម្ម​របស់​យើង​ឲ្យ​រហ័ស​ជាង​ទស្សនៈ​ដែល​បានដាក់​ជា​យុទ្ធសាស្ត្រ នោះ​ទើប​យើង​ទទួលបាន​លទ្ធផល​ល្អ​ដែល​ចង់បាន។ ហើយ​ចំណុច​ខាងលើ​ក៏​ទាមទារ​ឲ្យ​មានការ​គាំទ្រ​ដំបូង​បំផុត​គឺ​ក្រុម​គ្រួរ​សារ។ ការគាំទ្រ​យុទ្ធសាស្ត្រ​ក្រុមហ៊ុន​ពី​សំណាក់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ទើប​ក្រុមហ៊ុន​អាច​នឹង​ផ្តល់​សេវា​ជូនទៅ​អតិថិជន ហើយ​ចុងក្រោយ​ដែល​យើង​ខ្វះ​មិនបាន​គឺ​អតិថិជន គាត់​ជា​អ្នកផ្គត់ផ្គង់​ផ្នែក​ហិរញវត្ថុ​ដើម្បី​ឲ្យ​យើង​បាន​ដំណើរការ​ទៅមុខ និង​រលូន»៕

LEAVE A REPLY

Please enter your comment!
Please enter your name here