ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការ និងប្រកាសចលនាប្រឡងប្រណាំង “ទីប្រជុំជនទេសចរណ៍ស្អាត” លើកទី១ នៅឆ្នាំ២០២៤។
នេះបើតាមលិខិតរបស់លោក កែន សត្ថា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានផ្ញើរទៅកាន់លោកថោង ខុន រដ្ឋមន្ត្រីកសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត។
លិខិតដដែលបានបញ្ជាក់ពីកម្មវត្ថុថា ករណីសូមគោរពស្នើសុំការអនុញ្ញាតដាក់ចេញនូវយន្តការ និងប្រកាសចលនាប្រឡងប្រណាំង “ទីប្រជុំជនទេសចរណ៍ស្អាតលើកទី១ នៅឆ្នាំ២០២៤” ដោយយោងតាមចំណាររបស់តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។






