សកម្មភាពសាងសង់នៅក្នុងប្រទេសម៉ាឡេស៊ីកើនឡើង៥ត្រីមាស ជាប់ៗគ្នា

0

ដោយៈ តែម សុខុម

គូឡាឡាំពួ: ទិន្នន័យផ្លូវការបង្ហាញថា សកម្មភាពសាងសង់នៅម៉ាឡេស៊ី ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២៣ បានកើនឡើង៥ត្រីមាសជាប់ៗគ្នាចាប់តាំងពីត្រមាសទី២ ដើមឆ្នាំ២០២២ ដោយតម្លៃនៃការងារសាងសង់ ដែលសម្រេចបានកើនឡើង៨,១% ឈានដល់៧,០៩ពាន់លានដុល្លារអាមេរិក។

ទោះជាយ៉ាងណា សន្ទុះកើនឡើងនេះបានបង្អង់ល្បឿន ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២៣ បើធៀបនឹងអត្រាកំណើន៩,៤%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ និងកំណើន១៥,៧%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យថ្មី ពីនាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM)។

ប្រធាននាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) បានធ្វើការកត់សម្គាល់ថា អនុវិស័យវិស្វកម្មសំណង់ស៊ីវិល បានគ្របដណ្ដប់២,៦៥ពាន់លានដុល្លារអាមេរិក ឬស្មើនឹង៣៧,៤% នៃតម្លៃសាងសង់សរុបសម្រាប់ឆមាសទី២ ដើមឆ្នាំ២០២៣ ដែលរួមចំណែកជាចម្បងដោយការស្ថាបនាផ្លូវថ្នល់ និងផ្លូវដែកដែលមានតម្លៃ១,៤២ពាន់លានដុល្លារ។ក្នុងពេលជាមួយគ្នានេះ តម្លៃនៃការសាងសង់ ដែលសម្រេចបានសម្រាប់អគារ មិនមែនលំនៅឋាន ស្ថិតក្នុងរង្វង់២,១៦ពាន់លានដុល្លារ ឬស្មើ៣០,៧%សម្រាប់ត្រីមាសទី២ ដើមឆ្នាំ២០២៣ ខណៈតម្លៃនៃការសាងសង់អគារលំនៅឋាន សម្រេចបានស្ថិតក្នុងរង្វង់១,៦ពាន់លានដុល្លារ ឬស្មើ២២,៧%។

ទន្ទឹមនឹងនេះ សកម្មភាពពាណិជ្ជកម្មពិសេស បានគ្របដណ្ដប់៦៥៦លានដុល្លារ ឬស្មើនឹង៩,២% ដែលភាគច្រើនចំណាយលើការដំឡើងប្រព័ន្ធទឹក ការដំឡើងប្រព័ន្ធរក្សាកម្ដៅសីតុណ្ហភាព និងម៉ាស៊ី​នត្រជាក់១៩៧លានដុល្លារ និងការដំឡើងអគ្គិសនី១៧៥លានដុល្លារ៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here