ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងកសិកម្ម យ៉ើ អាស៊ីគីន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងផ្តល់ធាតុចូលលើ “សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងអេហ្ស៊ីប”។
កិច្ចពិភាក្សា និងផ្តល់ធាតុចូលលើ “សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប”។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោករដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានចូលរួមពិភាក្សាយ៉ាងផុសផុល ដោយបានពិនិត្យលើខ្លឹមសារបច្ចេកទេស និងផ្តល់ធាតុចូលសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដើម្បីធានាឱ្យសេចក្តីព្រាងអនុស្សរណៈនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕







