ដោយៈ ជេស៊ីកា
ភ្នំពេញៈ សេដ្ឋវិទូជើងចាស់កម្ពុជា លោកបណ្ឌិតម៉ី កល្យាណបានលើកឡើងដោយសុទិដ្ឋិនិយម ពីកំណើនសេដ្ឋកិច្ចកម្ពុជា និងទិដ្ឋភាពនៃការវនិយោគពីបរទេស។
លោកបណ្ឌិតដែលជាទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដេ្ឋកិច្ចជាតិបានថ្លែងឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ជាទិដ្ឋភាពរួម សេដ្ឋកិច្ចកម្ពុជា អាចសម្រេចបានកំណើន ដូចការព្យាករណ៍របស់រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិធំៗ ប៉ុន្តែទាក់ទងលំហូរទុនវិនិយោគពីបរទេសមកកម្ពុជា វាអាស្រ័យលើថា ផលចំណេញពីកម្ពុជាទទួលបានកម្រិតណា។
-->
លោកបញ្ជាក់ថា “ធម្មតាអ្នកវិនិយោគ គេគិតពីផលចំណេញ ហេតុនេះអ្វីដែលពួកគេត្រូវសិក្សាមុនគេ គឺផលចំណេញត្រលប់”។លោកបន្តថា “ទាក់ទងនឹងការហោះត្រលប់មកវិញ របស់ក្រុមហ៊ុនអាកាសចេណ៍ជប៉ុន តាមលោកដឹងពួកគេ មិនទាន់វិលត្រលប់មកវិញនៅឡើយទេ”។
លោកបណ្ឌិតម៉ី កល្យាណបានបន្តថា ជាទូទៅសេដ្ឋកិច្ចកម្ពុជាបានវិលកង់បណ្តើរៗហើយ ប៉ុន្តែវាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពង្រីកភាពទាក់ទាញ និងការទាញយកអ្នកវិនិយោគពីបរទេស។
ទាក់ទងនឹងកំនើន នៃការវិនិយោគរបស់អ្នកធុរកិច្ចជប៉ុនមកកម្ពុជា លោកបណ្ឌិតដែលបានធ្វើការយ៉ាងជិតស្និទ្ឋ ជាមួយអ្នកវិនិយោគជប៉ុនបានថ្លែងថា អ្នកវិនិយោគជប៉ុនចូលមកកម្ពុជាកន្លងមក នៅមានកម្រិតនៅឡើយ ហេតុនេះយើងត្រូវការរង់ចាំ និងការដាក់ចេញគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគបន្ថែមទៀត។
លោកបន្តថា ទាក់ទងអ្នកវិនិយោគចិនវិញ តាមខ្ញុំដឹងពួកគេមិនទាន់វិលត្រលប់មកកម្ពុជាច្រើននៅឡើយទេ ដោយសារគោលនយោបាយរឹតបន្តឹងរបស់រដ្ឋាភិបាលចិនមួយចំនួន ប៉ុន្តែសេដ្ឋកិច្ចផ្ទៃក្នុងកម្ពុជាបានកើនឡើង ត្រឹក ត្រឹក មកវិញបណ្តើរៗហើយ ជាមួយកំណើនចន្លោះពី៥ទៅ៦ភាគរយ៕