ដោយៈ ហ្វីអូណា
ភ្នំពេញៈ លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាលើវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកPatric Murphy បានអបអរសាទរ លោកសុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
-->
លោកទូតបញ្ជាក់ថា “វិស័យពាណិជ្ជកម្មនិងការវិនិយោគ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល និងសន្តិសុខ ក្នុងក្របខ័ណ្ឌទេ្វភាគី ព្រមទាំង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ស្ថិតក្នុងចំណោមប្រធានបទនានាដែលត្រូវបានលើកយកមកពិភាក្សា”។ 
ដោយទទួលស្គាល់អំពីវិធីសាស្រ្តផ្សេងគ្នា ចំពោះបញ្ហាមួយចំនួន ដែលជារឿងធម្មតា នៅក្នុងទំនាក់ទំនងអន្តរជាតិ ភាគីទាំងពីរបានបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការ ព្រមទាំងឆ្ពោះទៅរកគោលដៅរួម ដែលផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងពីរ៕