ទំព័រថ្មីនៃខែកញ្ញានេះ តម្លៃប្រេងសំាងធ្លាក់ថ្លៃ ៥០រៀល ខណៈប្រេងម៉ាស៊ូតដំឡើងថ្លៃ ៥០រៀល

0

ភ្នំពេញ៖ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ គិតចាប់ពីថ្ងៃទី១ ដល់ទី១០ ខែកញ្ញា ឆ្នាំ២០២៣ ប្រៀបធៀបនឹងរយៈពេល ១០ថ្ងៃដូចគ្នា ក្នុងខែសីហា បានកត់សម្គាល់ឃើញថា សម្រាប់ប្រេងសាំងធម្មតា ត្រូវបានទម្លាក់ថ្លៃ ពីចំនួន ៤ ៦៥០រៀល មកចំនួន ៤ ៦០០រៀល។ រីឯប្រេងម៉ាស៊ូត ដំឡើងថ្លៃពីចំនួន ៤ ៧០០រៀល ទៅ ៤ ៧៥០រៀល ក្នុង១លីត្រ។

ទោះជាយ៉ាងណា ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារ ក្នុង១លីត្រដដែល ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា។ 


ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here