តែម សុខុម
បាងកក: ដោយសារមានប្រទេសរាប់រយទូទាំងពិភពលោក វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេដែលទង់ជាតិមួយចំនួនអាចមានប្រពណ៌ និងការរចនាជាន់គ្នា។ ប៉ុន្តែតើអ្នកធ្វើដំណើរអាចសម្គាល់ទង់ជាតិខុសៗគ្នាបានដោយវិធីណា?
ទង់ជាតិគឺជានិមិត្តសញ្ញាដ៏សំខាន់នៃអត្តសញ្ញាណជាតិមួយ ដែលធ្វើឱ្យប្រជាជននៃជាតិនោះមានមោទកភាពចំពោះវា។ ទោះជាយ៉ាងណា តើយើងអាចស្គាល់ទង់ជាតិរបស់ពួកគេបានល្អកម្រិតណា?
ដើម្បីស្រាយចម្ងល់នេះ គេហទំព័រទេសចរណ៍របស់អង់គ្លេស Travelbag បានធ្វើការស្ទង់មតិទៅលើមនុស្សពេញវ័យចំនួន២.០០០នាក់ ដោយស្នើឱ្យពួកគេជ្រើសរើសទង់ជាតិខុសៗគ្នាទូទាំងពិភពលោក ហើយទាយថាតើទង់ជាតិដែលពួកគេជ្រើសរើសតំណាងឱ្យប្រទេសណាខ្លះ។ ជាលទ្ធផលនៃការស្ទង់មតិបានបង្ហាញពីទង់ជាតិចំនួន១០ដែលពួកគេពិបាកសម្គាល់បំផុត។






