Hattha top Banner

ម្ហូប “ឆាឡុកឡាក់”របស់កម្ពុជាជាប់ចំណាត់ថ្នាក់ទី២៤ ក្នុងចំណោមម្ហូបឆាឆ្ងាញ់បំផុតទាំង៥០នៅលើពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការចុះផ្សាយដោយសារពត៌មាន The Nationបានបង្ហាញថា គេហទំព័រដ៏ល្បីល្បាញខាងម្ហូបអាហារTasteAtlas.com បានប្រកាសបញ្ជីឈ្មោះម្ហូបអាហារ “ប្រភេទឆា” ល្អបំផុតទាំង៥០ នៅលើពិភពលោកប្រចាំឆ្នាំ២០២៣នេះ (Best Stir-Fries in the World 2023)។

ក្នុងនោះ ម្ហូបឆាឡុកឡាក់(Lok Lak) របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់ទី២៤ ក្នុងបញ្ជីម្ហូបអាហារឆាល្អបំផុតទាំង៥០ នៅលើពិភពលោកប្រចាំឆ្នាំ២០២៣នេះ។

ម្ហូបឆាឡុកឡាក់ទទួលបានពិន្ទុចំនួន៤,២ ខណៈម្ហូបឆាត្រកួនរបស់វៀតណាម(Morning glory stir fry)ទទួលបានចំណាត់ថ្នាក់លេខ២៥។ ចំណែកម្ហូបឆាមី(Chow mien)របស់ប្រទេសចិន ជាប់ចំណាត់ថ្នាក់ទី២៦។

ចំណែកឯ ចំណាត់ថ្នាក់កំពូលតារាងលេខ១ បានទៅលើម្ហូប Phat kaphrao របស់ប្រទេសថៃ។ ចំណាត់ថ្នាក់លេខ២ បានទៅលើម្ហូប Dak galbi របស់កូរ៉េខាងត្បូង ហើយចំណាត់ថ្នាក់លេខ៣បានទៅលើម្ហូបTibs នៃប្រទេសអេត្យូពី។

ចំណាត់ថ្នាក់លេខ៤បានលើម្ហូប Lomo Saltado របស់ប្រទេសប៉េរូ ចំណាត់ថ្នាក់លេខ៥ បានទៅលើម្ហូបឆាមីកាតាំង។ ចំណាត់ថ្នាក់លេខ៦បានទៅលើម្ហូបឆាបង្គា(Stir fry shrimps)របស់ប្រទេសចិន។

ចំណាត់ថ្នាក់លេខ៧ បានទៅលើម្ហូបមឹកឆាអំបិលម្រេចរបស់ប្រទេសចិន ចំណាត់ថ្នាក់លេខ៨ បានទៅលើម្ហូបផាត់ថៃរបស់ប្រទេសថៃ។ ចំណាត់ថ្នាក់លេខ៩ បានទៅលើឆាមីជប៉ុន (Yaki-udon) ហើយចំណាត់ថ្នាក់លេខ១០ បានទៅលើម្ហូបឆាសាច់ជ្រូកពីរត្រលប់ (Twice-cooked pork)របស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here