ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ម្ចាស់អាជីវកម្មជាច្រើន បាននិងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងម្ចាស់អាជីវកម្មនានាបានិងកំពុងរងផលប៉ះពាល់ពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងកាលពីសប្តាហ៍មុន បានចែករំលែកអំពីបទពិសោធន៍ ក្នុងការដឹកនាំអាជីវកម្មរបស់លោក ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ អំឡុងពេលដែលសេដ្ឋកិច្ចកម្ពុជា ប្រឈមនឹងបញ្ហាជាច្រើន។
លោកបានជំរុញដល់ម្ចាស់អាជីវកម្ម ត្រូវបន្តអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ពង្រឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម កាត់បន្ថយចំណាយមិនចាំបាច់ ពង្រឹងការលក់ ពិសេសគឺត្រូវតែរវល់នឹងការលក់ មិនគួររវល់នឹងរឿងផ្សេងឡើយ។







