ក្រសួងរតនាគារអាមេរិក គ្រោងខ្ចីលុយ៧៧៦ពាន់លានដុល្លារ នៅត្រីមាសទី៤ ចុងឆ្នាំនេះជាចំនួនច្រើនបំផុតមិនធ្លាប់មាន

0

តែម សុខុម

ញូវយ៉កៈ ក្រសួងរតនាគារអាមេរិក និយាយថា ខ្លួនរំពឹងខ្ចីលុយ៧៧៦ពាន់លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំនេះ ជាចំនួនច្រើនបំផុតដែលរដ្ឋាភិបាលអាមេរិក មិនធ្លាប់ខ្ចីនៅក្នុងត្រីមាសចុងក្រោយ។

ការប៉ាន់ប្រមាណនេះគឺតិចជាង៧៦ពាន់លានដុល្លារ បើធៀបនឹងតួលេខដែលក្រសួងរតនាគារអាមេរិក ប៉ាន់ប្រមាណអំឡុងខែសីហា ដោយសារការប្រមូលពន្ធបានខ្ពស់ជាងការរំពឹងទុកក្នុងខែតុលា។

ក្រុមមន្ត្រីរតនាគារបានទម្លាយប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទ ទី៣០ ខែតុលា ថា មួយអន្លើ នោះដោយសារតែការប្រមូលពន្ធពីរពលរដ្ឋ និងក្រុមហ៊ុនសាជីវកម្មក្នុងបណ្ដារដ្ឋដូចជារដ្ឋកាលីហ្វ័រញ៉ា ជាដើម ទីដែលឱសានវាទនៃការប្រមូលពន្ធត្រូវបានពន្យារពេលបន្ថែមដោយសារអាកាសធាតុមិនអំណោយផល។U.S. Treasury: History, IRS, Treasury Bills and Bondsការប៉ាន់ប្រមាណថ្មីរបស់ក្រសួងរតនាគារ នេះនឹងជាការជូនដំណឹងអំពីទំហំនៃការដេញថ្លៃក្រដាសប្រាក់ និងសញ្ញាប័ណ្ណដែលសេចក្ដីលម្អិតនឹងត្រូវក្រសួងរតនាគារបញ្ចេញនៅព្រឹកថ្ងៃពុធ ទី០១ វិច្ឆិកា។

ការប៉ាន់ប្រមាណថ្មីនេះទំនងជាមានន័យថា ក្រសួងរតនាគារនឹងបោះផ្សាយសញ្ញាប័ណ្ណក្នុងត្រីមាសទី៤ តិចជាងអ្វីដែលបណ្ដាវិនិយោគិនបានត្រៀមខ្លួន។ ជាធម្មតា នៅពេលក្រសួងរតនាគារបោះផ្សាយសញ្ញាប័ណ្ណច្រើន វានឹងធ្វើឱ្យតម្លៃសញ្ញាប័ណ្ណធ្លាក់ចុះដែលផ្ទុយមកវិញវានឹងធ្វើឱ្យផលបត្ររតនាគារកើនឡើង៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here