ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកមានដឹងទេ តើនរណាខ្លះជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយពួកគេ ទាំងនោះជាម្ចាស់ក្រុមហ៊ុនណាខ្លះ?។
ខាងក្រោមនេះ គឺជាឈ្មោះមហាសេដ្ឋីធំបំផុតទាំង១០ របស់ពិភពលោក គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ទី១: លោក Elon Musk ម្ចាស់ក្រុមហ៊ុនTesla និងSpaceX។ លោកមានទ្រព្យសម្បត្តិសុទ្ធ ចំនួន២៥៣,២ពាន់លានដុល្លារ។ទី២: លោកBernard Arnault និងក្រុមគ្រួសារ ម្ចាស់ក្រុមហ៊ុនលក់សម្ភារៈប្រណីតLVMH ។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១៧៣ពាន់លានដុល្លារ។
ទី៣: លោក Jeff Bezos ម្ចាស់ក្រុមហ៊ុនAmazon។លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១៥២,៦ពាន់លានដុល្លារ។ទី៤: លោក Larry Elison ម្ចាស់ក្រុមហ៊ុនOracle Corp។ លោកមានទ្រព្យសម្បត្តិសុទ្ធ ចំនួន១៣៧,៦ពាន់លានដុល្លារ។
ទី៥: លោក Bill Gates ម្ចាស់ក្រុមហ៊ុនMicrosoft។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១១៥,៤ពាន់លានដុល្លារ។ទី៦: លោក Warren Buffet ម្ចាស់ក្រុមហ៊ុនBerkshire Hathaway។លោកមានទ្រព្យសម្បត្តិ សុទ្ធចំនួន១១៥,១ពាន់លានដុល្លារ។
ទី៧: លោក Mark Zuckerberg ម្ចាស់ក្រុមហ៊ុន Meta។លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១១១,៦ពាន់លានដុល្លារ។ទី៨: លោក Larry Page ម្ចាស់ក្រុមហ៊ុនGoogle។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១១០,៧ពាន់លានដុល្លារ។
ទី៩: លោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១០៩,៣ពាន់លានដុល្លារ។
ទី១០: លោក Steve Ballmer អតីតCEO របស់ក្រុមហ៊ុនMicrosoft។ លោកមានទ្រព្យសម្បត្តិ សុទ្ធចំនួន៩៩,៩ពាន់លានដុល្លារ៕