Hattha top Banner

តម្លៃផ្ទះនៅប្រទេសសិង្ហបុរីបន្តកើនឡើងតិចតួចក្នុងរយៈពេល២ ត្រីមាសជាប់ៗគ្នា

0

ដោយ: គង់ លាងហួរ

សិង្ហបុរី: យោងតាមទិន្នន័យ ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍទីក្រុង (URA) បានបង្ហាញថា តម្លៃផ្ទះឯកជននៅប្រទេសសិង្ហបុរីបានកើនឡើង០,៨ភាគរយ ក្នុងត្រីមាសទី៣ ឆ្នាំនេះ បន្ទាប់ពីធ្លាក់ចុះ០,២ភាគរយក្នុងត្រីមាសទី២។

អាជ្ញាធរ​ខាងលើបាន​កត់​សម្គាល់ថា ការកើនឡើងនៃតម្លៃផ្ទះជាមធ្យមប្រចាំត្រីមាស ប្រហែល០,៣ភាគរយ ក្នុងរយៈពេល២ត្រីមាសកន្លងមក គឺជាកម្រិតទាបណាស់ បើធៀបនឹងការកើនឡើងប្រចាំត្រីមាសជាមធ្យម២,១ភាគរយ ក្នុងឆ្នាំ២០២២ទាំងមូល។តម្លៃ​ប្រភេទអចលនទ្រព្យ​(Landed property) បាន​ធ្លាក់​ចុះ​៣,៦​ភាគរយ ​ក្នុងត្រីមាសទី៣ បើធៀប​នឹង​ការ​កើនឡើង​១,១​ភាគរយ ​ក្នុង​ត្រីមាស​ទី២។ចំណែក តម្លៃប្រភេទអចលនទ្រព្យ (Non-landed properties) បានកើនឡើង២,២ភាគរយ ក្នុងត្រីមាសទី៣ ធៀបនឹងការធ្លាក់ចុះ០,៦ភាគរយនៅក្នុងត្រីមាសទីពីរ។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគរបស់ក្រុមហ៊ុនOrangeTee & Tie បានអះអាងថា ទោះបីជាតម្លៃផ្ទះឯកជន បានស្ទុះងើបឡើងវិញយ៉ាងណាក្តី ប៉ុន្តែវាបានកើនឡើងទាបជាងអត្រា១ភាគរយ ចាប់តាំងពីត្រីមាសទី២ ដល់ត្រីមាសទី៣។

លោកស្រីបន្ថែមថា “តម្លៃផ្ទះឯកជន បានកើនឡើង៣,៩ភាគរយក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ដែលជាកំណើនតិចតួចប៉ុណ្ណោះ បើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលបានកើនឡើង៨,២ភាគរយ និងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលបានកើនឡើង៥,៣ភាគរយ”។

យោងតាមលោក Lee Sze Teck នាយកជាន់ខ្ពស់ផ្នែកវិភាគទិន្នន័យប្រចាំនៅក្រុមហ៊ុន Huttons Asia បានឱ្យដឹងថា “គម្រោងអចលនទ្រព្យ ដែលលក់ដាច់បំផុតចំនួន៣ នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ គឺ គម្រោងGrand Dunman គម្រោង Lentor Hills Residences និងគម្រោង The Myst”៕

LEAVE A REPLY

Please enter your comment!
Please enter your name here