រដ្ឋាភិបាលគ្រោងបង្កើនចំណាយជិត១០០០លានដុល្លារលើ វិស័យអប់រំឆ្នាំ២០២៤

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា ​គ្រោង​ថវិកាប្រមាណ​៩​៩​០​លាន​ដុល្លារ ​សម្រាប់​ចំណាយ​លើ​ការ​អប់រំ​នៅ​ឆ្នាំ​២​០​២​៤​ ​ដើម្បី​លើក​ក​ម្ពស់​កំណែ​ទម្រង់​បន្ថែម ​នៃ​ប្រព័ន្ធ​អប់រំ​ដែល​ដាក់​ចេញ ​ដោយ​រដ្ឋាភិបាល​របស់សម្តេចធិបតីហ៊ុន ម៉ាណែត។

លោក​ ​គីម​ សុភៈ ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ​បាន​មានប្រសាសន៍ឲ្យដឹងថា ផែនការ​ចំណាយ​របស់​រដ្ឋាភិបាល​លើ​វិ​ស័​យ​អប់រំ​នៅ​ឆ្នាំ​ថ្មី ​មានការ​កើន​ឡើង​៩​.​៤​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២​០​២​៣​ ​ដែល​មានការ​ចំណាយ​ចំនួន​ ៣ ៧៣០ ១៥៧ ​លាន​រៀល​ ​ឬ​ស្មើ​ប្រមាណ​​៩​០​៥​លាន​ដុល្លារ​។​

លោក​បន្ថែម​ថា​ ​ការ​បង្កើន​ការ​ចំណាយ​ លើ​វិ​ស័​យ​អប់រំ​នៅ​ឆ្នាំ​២​០​២​៤​ ​គឺ​សម្រាប់​ចំណាយ​ចរន្ត​​ស្មើនឹង​ប្រមាណ​៩​១​៤​លាន​ដុល្លារ​ ​ដោយ​គិត​ប​ញ្ជូ​ល​ទាំ ង​ការដំឡើង​ប្រាក់​អាហារូបករណ៍​សម្រាប់​គរុសិស្ស​និស្សិត​ចំនួន​២​៩,​៥​៨​៦​លាន​រៀល​ ​ឬ​ស្មើ​នឹង​ប្រមាណ​ជាង​ប្រាំពីរ​លាន​ដុល្លារ​។​

លោកបានបន្ត​ថា​ ​ចំណែក​ចំណាយ​មូលធន​ មាន​ចំនួន​ ​៣១៥ ៧៧០ ​លាន​រៀល​ ​ឬ​ស្មើនឹង​ប្រមាណ​ជាង​៧​៦​លាន​ដុល្លារ​។​

កាល​ពី​ឆ្នាំ​២​០​២​១​ ​ក្រសួង​អប់រំ​បាន​ទទួល​ថវិកា ​ប្រមាណ​៨​១​០​លាន​ដុល្លារ​ ​ខណៈ​នៅ​ឆ្នាំ​២​០​២​២​ ​ក្រសួង​អប់រំ​បាន​ទទួល​ថវិកា​ប្រមាណ​៧​៩​៧​លាន​ដុល្លារ​ ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​កាត់​បន្ថយ​ប្រមា​ណ​១​.​៦​ភាគរយ​។​

លោកស្រី​ ​ឃួន​ ​វិច្ឆិកា​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​លើកឡើង​ថា​ ​ជា​រៀងរាល់​ឆ្នាំ​រដ្ឋាភិបាល ​តែងតែ​បង្កើន​ថវិកា​លើ​វិ​ស័​យ​អប់រំ ​ក្នុងរង្វង់​តិច​ជាង​១​០​ភាគរយ​ ​ប៉ុន្តែ​លើក​លែងតែ​ក្នុង​ស្ថានភាព​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-​១​៩​។​

លោកស្រី​បន្ត​ថា​ ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​បញ្ចកោណ ​របស់​រដ្ឋាភិបាល​បាន​ផ្ដល់​អ​ទិ​ភាព​ខ្ពស់ ​លើ​ការ​លើក​ក​ម្ពស់​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ​និង​គុណភាព​អប់រំ​ ​ខណៈ​នៅ​ក្នុង​ឆ្នាំ​២​០​២​៤​ ​រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ ប្រាក់​អាហារូបករណ៍ ​ដល់​គរុសិស្ស​និស្សិត​ ​ដែល​ជា​កត្តា​មួយ ​ជំរុញ​ការ​ចំណាយ​កើន​ឡើង​ដែរ​។​ លោកស្រី​បាន​ពន្យល់​ថា​ “ការ​កើន​ឡើង​ចំណាយ ​ដោយសារ​ការ​បំពាក់​ស​ម្ភារៈ​ឧបទេស​ សម្រាប់​ធ្វើ​ពិសោធន៍​ ខាង​ថ្នាក់​វិទ្យាសាស្ត្រ​ទាំង​ក​ម្រិ​ត​បឋមសិក្សា​រហូ​ត​ដល់​កម្រិត​វិទ្យាល័យ​”។​ លោកស្រី​បន្ថែម​ថា ​ទន្ទឹម​នឹង​នេះ​ ​ក្រសួង​អប់រំ​ទើប​តែ​បាន​កែ​សម្រួល​វិធីសាស្ត្រ​បង្រៀន​ថ្មី ​ផ្នែក​អំណាន​កម្រិត​ដំបូង​ ​ដើម្បី​លើក​ក​ម្ពស់​គុណភាព​អប់រំ​ខាង​ភាសាខ្មែរ​ ​ក៏​ដូចជា​គ​ណិ​ត​វិទ្យា​កាន់តែ​ល្អ​ប្រសើរ​។​

ថ្លែងនៅក្នុង​ពិធី​ទិវា​គ្រូបង្រៀន​លើក​ទី​២​៦​ ​កាល​ពី​ថ្ងៃ​ទី​៥​ ​ខែ​តុលា​ ​សម្តេចធិបតីហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​សម្រេច​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ដល់​គរុសិស្ស​ ​ហើយ​ស្នើ​ក្រសួង​អប់រំ​ពង្រឹង​មូលដ្ឋាន ​សិក្សា​របស់​សិស្ស​ចាប់​ពី​ក​ម្រិ​តម​តេយ្យ​សិក្សា ​ដល់​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ព្រមទាំង​ពិនិត្យ​ឡើង​វិញ ​លើ​ការ​ជ្រើសរើស​នាយក​សាលា​រៀន​ ​ដើម្បី​កែ​ទម្រង់​បន្ថែម​នៃ​ប្រព័ន្ធ​អប់រំ​។​

លោក​បញ្ជាក់​ថា​ ​សិស្ស​និស្សិត​ដែល​ប្រឡង​ ចូល​បម្រើ​ការ​ជា​គ្រូបង្រៀន​មាន​បី​ក​ម្រិ​ត​ ​គឺ​គរុសិស្ស​ត​ក​ម្រិ​ត​ “ក​”​ ​ដែល​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋ​ ​៦​០​៣​,​០​០​០​រៀល​នៅ​ឆ្នាំ​​២០២៣​ ​នឹង​ដំឡើង​ដល់​១,​ ​១​៧​០​,០​០​០​រៀល​នៅ​ឆ្នាំ​២០២៤។​ ​គរុសិស្ស​ក​ម្រិ​ត​ “ខ​”​ ​ដែល​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋ​​៥៦២ ០០០រៀល​នៅ​ឆ្នាំ​២​០​២​៣​ ​នឹង​ដំឡើង​ដល់​១,១០០,០០០រៀល​នៅ​ឆ្នាំ​២​០​២​៤​។​ ​ចំណែក​គរុសិស្ស​ត​ក​ម្រិត​ “​គ​”​ ​ដែល​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋ​​៥​៣​០​,០​០​០​រៀល​នៅ​ឆ្នាំ​២​០​២​៣​ ​នឹង​ដំឡើង​ដល់​៩​៨​០,​ ​០​០​០​រៀល​នៅ​ឆ្នាំ​២​០​២​៤​។​

យោងតាមរបាយការណ៍​បឋម​របស់​​​ ក្រសួង​អប់រំ យុវជននិងកីឡា​បាន​បង្ហាញ​ថា​ ​គរុសិស្ស​ដែល​កំពុង​ទទួល បានការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​គ្រូ​បង្រៀន ​មាន​ប្រហែល​​៣​​០​០​០​នាក់ ​នៅ​ទូទាំង​ប្រទេស​។​ នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ ​ដំណាក់កាល​ទី​១​ ​បាន​ផ្ដល់​អាទិភាព​លើ​ការ​ពង្រឹង​គុណភាព​វិ​ស័​យ​អប់រំ​ ​កីឡា​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​ព្រមទាំង​បន្ត​កែ​ទម្រង់ ​សាលារៀន​សាធារណៈ​ ​ជំរុញ​ការ​បង្កើត​សា​លារៀន​គំរូ​ ​ពង្រឹង​អភិបាល​កិច្ច​គ្រប់គ្រង​មន្ទីរអប់រំ​ ​ហើយនិង​ជំរុញ​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​អាណាព្យាបាល​ ​សហគមន៍​ ​និង​វិ​ស័យ​ឯកជន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here