តែម សុខុម
ហាណូយ: រដ្ឋសភាវៀតណាម នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា នេះបានបោះឆ្នោតដោយសំឡេងគាំទ្រច្រើនលើសលប់ដើម្បីដាក់ឱ្យអនុវត្តរបបពន្ធអប្បបរមាសកលលើបណ្ដាក្រុមហ៊ុនបរទេសចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ។
ពន្ធ១៥%លើប្រាក់ចំណូលក្រុមហ៊ុនត្រូវបានព្រមព្រៀងដោយក្រុមប្រទេសអ្នកមាន G7 នៅខែមិថុនា ឆ្នាំ២០២១ ដើម្បីកាត់បន្ថយការប្រកួតប្រជែងផ្នែកពន្ធរវាងប្រទេសនានា និងដើម្បីទប់ស្កាត់កុំឱ្យពហុជាតិសាសន៍គេចពន្ធ។
ពន្ធនេះនឹងត្រូវអនុវត្តលើក្រុមហ៊ុនណាដែលមានប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងតិច៨០០លានដុល្លារអាមេរិក ក្នុងរយៈពេលយ៉ាងតិច២ឆ្នាំនៃរយៈពេល៤ឆ្នាំចុងក្រោយនេះ។






