តែម សុខុម
សេអ៊ូល: ប្រាក់ចំណូលពន្ធរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ៣៩,០៧ពាន់លានដុល្លារអាមេរិក អំឡុងពេល១០ខែដើមឆ្នាំ២០២៣ ដោយសារការធ្លាក់ចុះសកម្មភាពអាជីវកម្ម និងការដាំក្បាលចុះរយៈពេលវែងក្នុងទីផ្សារអចលនទ្រព្យ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ថា ប្រាក់ចំណូលពន្ធសរុបដែលប្រមូលបានមានចំនួន២៣៥,៥ពាន់លានដុល្លារអាមេរិក អំឡូងពីខែមករា ដល់ខែតុលា ដោយធ្លាក់ចុះ១៤,១៧% បើធៀបនឹងចំណូលពន្ធ២៧៤,២ពាន់លានដុល្លារអាមេរិក ដែលប្រមូលបានកាលពីឆ្នាំមុន។ការធ្លាក់ចុះចំណូលពន្ធក្នុងឆ្នាំនេះគឺបណ្ដាលមកពីការធ្លាក់ចុះពន្ធអាជីវកម្មដែលប្រមូលបាន ស្របពេលប្រាក់ចំណូលរបស់ក្រុមហ៊ុននានាធ្លាក់ចុះ។