Hattha top Banner

៥ប្រទេសដែលអ្នកពិបាកទទួលបានសញ្ជាតិបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៣

0

តែម សុខុម

អន្តរជាតិ: ការទទួលបានសញ្ជាតិក្នុងប្រទេសមួយចំនួនគឺពិតជាពិបាកខ្លាំងណាស់ដោយសារតែលក្ខខណ្ឌតម្រូវដ៏តឹងរ៉ឹងជាច្រើនរួមមានការតម្រូវឱ្យស្នាក់នៅក្នុងប្រទេសទាំងនោះដោយស្របច្បាប់រយៈពេលច្រើនឆ្នាំជាមុនសិន និងការរឹតបន្តឹងក្នុងការអនុញ្ញាតឱ្យកាន់សញ្ជាតិ២ជាដើម។

ប្រទេសមួយចំនួនថែមទាំងតម្រូវឱ្យអ្នកដែលចង់ចូលសញ្ជាតិបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងច្រើនផងដែរ ជាផ្នែកមួយនៃកម្មវិធីផ្ដល់សញ្ជាតិរបស់ប្រទេសទាំងនោះ ជាហេតុធ្វើឱ្យបេក្ខជនដែលមានសក្ដានុពលមិនសូវហ៊ានដាក់ពាក្យស្នើសុំសញ្ជាតិ។

លើសពីនេះ លក្ខខណ្ឌតម្រូវឱ្យអ្នកដែលចង់ចូលសញ្ជាតិចេះនិយាយភាសានៃប្រទេសទាំងនោះស្ទាត់ជំនាញ និងយល់ដឹងស៊ីជម្រៅអំពីវប្បធម៌នៃប្រទេសទាំងនោះធ្វើឱ្យដំណើរការដាក់ពាក្យសុំចូលសញ្ជាតិកាន់តែមានលក្ខណៈស្មុគស្មាញ។

កត្តានយោបាយ សេដ្ឋកិច្ចសង្គម និងកត្តាភូមិសាស្ត្រនយោបាយក៏ជះឥទ្ធិពលខ្លាំងលើការទទួលបានសញ្ជាតិផងដែរ ហើយជាញឹកញាប់វាបង្កឧបសគ្គផ្លូវច្បាប់ និងផ្នែករដ្ឋបាលសម្រាប់អ្នកដាក់ពាក្យចូលសញ្ជាតិ។

ភាពស្មុគស្មាញទាំងនេះកើតចេញពីគោលនយោបាយអន្តោប្រវេសន៍របស់ប្រទេសទាំងនោះដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការចូលសញ្ជាតិ។

តោះ! ដើម្បីជ្រាបកាន់តែច្បាស់ថា តើ៥ប្រទេសដែលពិបាកទទួលបានសញ្ជាតិបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៣ ជាប្រទេសណាខ្លះនោះ សូមអានខាងក្រោម%

ចំណាត់ថ្នាក់លេខ ៥: ប្រទេសអេស្តូនី (Estonia)
ដើម្បីចូលសញ្ជាតិបាន ត្រូវស្នាក់នៅដោយស្របច្បាប់រយៈពេល៨ឆ្នាំ

ចំណាត់ថ្នាក់លេខ ៤: ប្រទេសប៊ុលហ្គារី
ដើម្បីចូលសញ្ជាតិបាន ត្រូវស្នាក់នៅដោយស្របច្បាប់រយៈពេល៥ឆ្នាំ

ចំណាត់ថ្នាក់លេខ ៣: ប្រទេសអូទ្រីស (Austria)
ដើម្បីចូលសញ្ជាតិបាន ត្រូវស្នាក់នៅដោយស្របច្បាប់រយៈពេល១០ឆ្នាំ

ចំណាត់ថ្នាក់លេខ ២: ប្រទេសអារ៉ាប់រួមអេមីរ៉ាត់
ដើម្បីចូលសញ្ជាតិបាន ត្រូវស្នាក់នៅដោយស្របច្បាប់រយៈពេល៣០ឆ្នាំ

ចំណាត់ថ្នាក់លេខ ១: ប្រទេសអារ៉ាប៊ីសាអូឌីត
ដើម្បីចូលសញ្ជាតិបាន ត្រូវស្នាក់នៅដោយស្របច្បាប់ជាចិន្ត្រៃយ៍ដោយគ្មានរយៈពេលកំណត់ អមដោយលក្ខខណ្ឌជាច្រើនរួមមាន ត្រូវមានប្រវត្តិស្អាតស្អំមិនធ្លាប់ប្រព្រឹត្តបទល្មើស និងចេះនិយាយភាសាអារ៉ាប់ ស្ទាត់ជំនាញជាដើម។ និយាយរួម ការចូលសញ្ជាតិអារ៉ាប៊ីសាអូឌីត មានលក្ខណៈស្មុគស្មាញខ្លាំង និងទាមទារឱ្យបំពេញលក្ខខណ្ឌស្តង់ដារខ្ពស់ជាច្រើនទៀត៕ Insider Monkey៕

LEAVE A REPLY

Please enter your comment!
Please enter your name here