ដោយៈ គង់ សូរិយា
ភ្នំពេញៈ នៅក្នុវិបត្តិតែងតែមានឱកាស ប៉ុន្តែតើការចាប់ឱកាសគួរធ្វើឡើងយ៉ាងដូចម្តេច? និងធ្វើតាមរបៀបណា ប្រើប្រាស់មូលដ្ឋាននៃការគិតបែបណា?។
ក្លាយពីភ្នាក់ងារអចលនវត្ថុធម្មតា រហូតក្លាយជាអ្នលអភិវឌ្ឍន៍ដ៏ធំមួយរូប លោកឧកញ៉ា គឹម ហ៊ាង បានលើកឡើងពីឱកាសក្នុងវិបត្តិ ដែលគួរអ្នកវិនិយោគ គួរចាប់យកឱកាស ក្នុងការវិនិយោគទៅលើវិស័យអចលនទ្រព្យ ដើម្បីទទួលបានផលចំណេញនៅពេលអនាគត។លោកឧកញ៉ាបណ្ឌិតបានពន្យល់ថា ជាទូទៅនៅពេលដែលកើតមានវិបត្តិសេដ្ឋកិច្ច គឺកើតមានអតិផរណា ដែលនឹងធ្វើឱ្យលុយហើម ឬចុះថោក និងនាំឱ្យតម្លៃដីធ្លីធ្លាក់ចុះ។ ដូច្នេះហើយទីតាំងដីធ្លី ផ្ទះសម្បែងដែលជាទីតាំងល្អ នឹងត្រូវបានគេដាក់លក់។លោកបញ្ជាក់ថា “នេះគឺជាឱកាសសម្រាប់អ្នក ដែលមានលុយ ក្នុងការច្បាមទិញដីទាំងនោះ សម្រាប់ទុកលក់ចំណេញ”។
លោកបានរំលឹកថា ករណីមួយ ដែលបានកើតឡើងនៅប្រទេសថៃ កាលពីឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៨ ក្នុងពេលកើតមានវិបត្តិសេដ្ឋកិច្ច ដីធ្លីបានចុះថោក ស្របពេលដែលក្រុមហ៊ុនធំមួយចំនួន បានរងផលប៉ះពាល់ ប៉ុន្តែនេះគឺជាឱកាសសម្រាប់អ្នក ដែលមានលុយច្បាមទិញដីនៅកន្លែងដែលល្អ ព្រោះនៅរយៈពេល២ ទៅ៣ឆ្នាំដីនោះ បានឡើងថ្លៃទ្វេមួយជាពីរ ឬជាបី។