រដ្ឋាភិបាលប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ មានសន្ទុះឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការប្រមូលចំណូលថវិការដ្ឋ ទាំងចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ បានចាប់​ផ្តើម​មានសន្ទុះឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ខណៈរំហូរចំណាយមានទិសដៅវិជ្ជមា​នបាន​ឆ្លុះ​បញ្ចាំងអំពីប្រសិទ្ធភាព នៃការដាក់ចេញនូវវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល។

លោកអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លើក​ឡើង​នៅ​ក្នុងពិធីបិទកិច្ចប្រជុំត្រួត ពិនិត្យប្រចាំឆ្នាំ ២០២៣ កម្មវិធីកែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ដំណាក់កាលទី៤ នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថា ជុំវិញការ​ពង្រឹង​ថវិកា​កម្មវិធី ក៏ដូចជាការកែលម្អប្រព័ន្ធគណនេយ្យសាធារណៈ និងប្រព័ន្ធសវនកម្ម និង​អធិការកិច្ច​ហិរញ្ញវត្ថុ ជាពិសេសការ ចាប់ផ្តើមដាក់ឲ្យអនុវត្តន៍ជាជំហានៗ នូវប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​ សម្រាប់​ការ​គ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ។លោកបញ្ជាក់ថា សមិទ្ធផលនៃដំណាក់កាលទី៣ និងរួមបញ្ចូន​នូវ​យុទ្ធសាស្រ្ត​កែទម្រង់សំខាន់ៗ ដែលជាមូល​ដ្ឋាន​គ្រឹះ​នៃ​ការ​កសាង​ប្រព័ន្ធ​ថវិកា​ព័ត៌មាន​សមិទ្ធ​កម្ម​រួមាន​៖ យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ, យុទ្ធសាស្រ្តនៃ​ការ​កែទម្រង់​ថវិកា ​របស់​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ យុទ្ធសាស្រ្តគៀគរចំណូលរយៈពេលមធ្យម យុទ្ធសាស្រ្តកែ​ទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ យុទ្ធសាស្រ្តស្តីពីការការកែទម្រង់ប្រព័ន្ធគ្រប់គ្រង់វិនិយោគសារធារណៈ និង​យុទ្ធ​សាស្រ្តកែទម្រង់ប្រព័ន្ធគណនេយ្យជាដើម។

ក្រៅពីនេះ ច្បាប់គោលសំខាន់ៗសម្រាប់ប្រើជាមូលដ្ឋាន ក្នុងការធ្វើឱ្យប្រសើរឡើង នៃ​ការគ្រប់គ្រង់​ហិរញ្ញវត្ថុ​សាធារណៈ ក៏ត្រូវបាន អនុម័ត និងដាក់ឲ្យប្រើប្រាស់ដូចជា៖ ច្បាប់ស្តីពីប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សាធារណៈ​ថ្មី​ឆ្នាំ ២០២៣, ច្បាប់ស្តីពីសារពើរព័ន្ធឆ្នាំ ២០២៣, ច្បាប់ស្តីពី ការគ្រប់គ្រង​ ចំណូល​មិនមែន​សារ​ពើពន្ធឆ្នាំ២០២២។ ច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែង​លើទ្រព្យ​សម្បត្តិ​រដ្ឋ​ឆ្នាំ២០២០ ច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០២៣ ច្បាប់ស្តីពីមូលបត្រ​រដ្ឋ​ឆ្នាំ​២០២០ និងច្បាប់ស្តីពីភាពដៃគូររវាងរដ្ឋ និងឯកជនឆ្នាំ ២០២១។

លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នបានបន្តថា ផ្អែកលើសមិទ្ធផល ក្នុងរយៈពេលជិត២០ឆ្នាំកន្លងមកនេះ រាជ​រដ្ឋាភិបាលមានមូលដ្ឋានគ្រប់​គ្រាន់ ក្នុងការចាប់ផ្តើមអនុវត្តន៍ដំណាក់កាលទី៤ ផ្តោត​លើ​គណនេយ្យ​ភាព​សមិទ្ធកម្ម ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បាន​ប្រកាស​ដាក់ឲ្យអនុវត្តក្នុងឆ្នាំ ២០២៣។

លោកបញ្ជាក់ថា ឆ្នាំដំបូងនៃការអនុវត្តដំណាក់កាលទី៤នេះ គឺ​ជា​ឆ្នាំ​ពិសេស ព្រោះថាវាជាឆ្នាំដែលកម្ពុជា ត្រូវរៀបចំការបោះឆ្នោត, ក្នុងបរិការណ៍នេះ ការ​អនុវត្តកា​រងា​រ​កែ​ទម្រង់ ​មានលក្ខណៈបត់បែន និងទន់ភ្លន់ តែម៉ឺងម៉ាត់។ ជាក់ស្តែងការអនុវត្ត​យុទ្ធសាស្ត្រ​កៀរ​គរ​ចំណូល​រយៈ​ពេលមធ្យម បានធ្វើឱ្យចំណូលជាតិ កើនឡើងជាលំដាប់ ជាការពិតវិបត្តិនៃជំងឺកូវីដ-១៩ បានបន្ទុចបង្អាក់មួយចំនួនដល់កិច្ចប្រឹប្រែងនៃការប្រមូលចំណូល ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោ​យនេះ តែយ៉ាងណាក៏ដោយការ ប្រមូលចំណូលថវិការដ្ឋ ទាំងចំណូលសារពើពន្ធ និង​ចំណូល​មិន​មែនសារពើពន្ធ បានចាប់ផ្តើមមានសន្ទុះឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩។

​ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ រំហូរចំណាយមានទិសដៅវិជ្ជមាន ដែលឆ្លុះបញ្ចាំង​អំពី​ប្រសិទ្ធ​ភាព​ជាបណ្តើរៗ នៃការដាក់ចេញនូវវិធានការចាំបាច់ ក្នុងការកែលម្អការអនុវត្តថវិកា ខណៈផ្នែកចំណា​យ ការរៀបចំថវិកាតាមកម្មវិធីបានផ្ដល់លទ្ធភាព ក្នុង​ការ​បង្កើន​ប្រសិ​ទ្ធ​ភាពនៃ​ការ​វិភាជន៍ថវិកាកាន់តែចំគោលដៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here