ព្រលានយន្តហោះខេត្តបាត់ដំបង ជាអាទិភាពមួយក្នុងចំណោម គំរោងអាទិភាពចំនួន៣ ដែលត្រូវស្តារឡើងវិញ

0

ដោយៈ ជេស៊ីកា

      បាត់ដំបងៈ ព្រលានយន្តហោះខេត្តបាត់ដំបង បានក្លាយជាគំរោងអាទិភាពមួយ ក្នុងចំណោមគំរោងសាងសង់ និងស្តារឡើងវិញរបស់រដ្ឋាភិបាលនាពេលខាងមុខ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រ​សា​សន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងចំណោមព្រលានយន្តហោះដែលត្រូវសាងសង់ និងស្តារឡើងវិញចំនួន៧ ព្រលានយន្តហោះ ខេត្តបាត់ដំបង បានក្លាយជាគំរោងអាទិភាព ជាមួយព្រលានយន្តហោះកោះរ៉ុង ខេត្តព្រះសីហនុ និងព្រលាមយន្តហោះខេត្តមណ្ឌលគិរី។

លោកបន្តថា “វាជាផែនការ និងជាយុទ្ឋសាស្រ្ត ដែលមានជាយូរមកហើយរបស់រដ្ឋាភិបាល ប៉ុន្តែការសាងសង់នាពេលណា វាអាស្រ័​យលើការសិក្សា ​និងលទ្ឋភាពជាក់ស្តែងរបស់រដ្ឋាភិបាល”។ លោកបន្តថា “អ្វីដែលយើងផ្តោត គឺស្វែងរកការវិនិយោគពីក្រុមហ៊ុនឯកជននិងផែនការរបស់រដ្ឋាភិបាល”។

លោកស៊ីន ចាន់សិរីវុត្ថាបានបន្តថា នៅក្នុងផែនការមេរបស់រដ្ឋលេខាធិការដ្ឋាន ក្នុងផែនការសាងសង់ និងស្តារឡើងវិញនូវព្រលានយ​ន្តហោះចំនួន៧ សម្រាប់អំឡុងចន្លោះឆ្នាំ២០២៤ ២០២៨ វាជាផែនការ ដែលមានជាយូរមកហើយ ប៉ុន្តែការរៀបចំសាងសង់បាននៅពេលណា វាអាស្រ័យលើការសិក្សា និងលទ្ឋភាពជាក់ស្តែង ដែលត្រូវ​ប្រមើលមើលនាពេលខាងមុខ។

លោកបន្តថា ផែនការនេះ យើងបានដាក់រាល់ឆ្នាំ ប៉ុន្តែភាពជាក់ស្តែង គឺអាស្រ័យលើរដ្ឋាភិបាល ភាពទាក់ទាញ និងចំណាប់អារម្មណ៍របស់វិស័យឯកជន ហើយបើយើងធ្វើមិនបាន យើងត្រូវលើកពេលទៅមុខទៀត តាម​ស្ថានភាពជាក់ស្តែង។

លោកបន្តថា ផែនការស្តារ និងសាងសង់ព្រលានយន្តហោះទាំង៧នោះ គឺយើងមានដីបានត្រៀមស្រាប់រួចហើយ ហើយយើងនឹងធ្វើតាមផែនការ តាមការគិត វិភាគរបស់វិស័យឯកជននាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here