ថ្នាក់ដឹកនាំក្រសួងសាធារណៈការនិងធនាគារAIIBបើកកិច្ចប្រជុំទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ព្រំដែន

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញការ Asian Infrastructure Investment Bank (AIIB) និងមន្រ្តីជាន់ខ្ពស់សាធារណៈការបានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើការចុះបេសកកម្ម ក្នុងការពិនិត្យមើលទីតាំងជាក់ស្តែង និងដំណើរការបន្តនៃការរៀបចំគម្រោង ជំរុញការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែននៅកម្ពុជា (3CEP)។

កិច្ចប្រជុំនេះត្រូវបានដឹកនាំ ដោយលោកវ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីផែនការ ចុះបេសក​កម្ម ទៅកាន់ទីតាំងអនុវត្តគម្រោង និងពិនិត្យលើវឌ្ឍនភាពការងារនៃការរៀបចំ គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា (3CEP) ដោយមានការចូលរួមពី ក្រុមការងារ AIIB ឯកឧត្តម លោក លោកស្រី ជាប្រធាន អនុប្រធាន តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីបច្ចេកទេស ជាសមាជិក សមាជិកាក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងពិភា​ក្សាលើទិដ្ឋភាពទូទៅ និងទិសដៅនៃគម្រោង 3CEP ដែលផ្តោតលើផែនការកសាងនិងពង្រឹងសមត្ថភាព ការរៀបចំការងារកិច្ចលទ្ធកម្ម ព្រមទាំងពិភាក្សាអំពីទីតាំង និងបច្ចេកទេសក្នុងផែន​ការអនុវត្តគម្រោងនីមួយៗ (ចំនួន៥ ទីតាំង) ក្នុងគម្រោង 3CEP សំដៅពន្លឿនការអនុវត្តគម្រោង ក្នុងពេលឆាប់ៗខាងមុខ ឱ្យស្របនឹងផែនការដែលបានដាក់ចេញ។

នេះជាបេសកកម្មលើកទីពីររបស់AIIB ដែលបានអញ្ជើញមកជួបប្រជុំ និងបំពេញបេសកកម្មដោយផ្ទាល់ ជាមួយអង្គភាពគ្រប់គ្រងគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT/PMU) ជាជំហានបន្តទៀត ក្រុមកាងារMPWT/PMU និង AIIB នឹងចុះទៅពិនិត្យទីតាំងអនុវត្តន៍ គម្រោងដោយផ្ទាល់ ដើម្បីធ្វើការសិក្សាបន្ថែមលើផ្នែកបច្ចេកទេស៕


ចែករំលែក