Hattha top Banner

តើខុនដូ ឬអាផាតម៉ិនដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជននៅសិង្ហបុរី មានតម្លៃបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទិន្នន័យបានបង្ហាញថា តម្លៃផ្ទះនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងចំនួន៤ត្រីមាសជាប់ៗគ្នា បើទោះបីជាការលក់ និងតម្រូវការទិញផ្ទះបានធ្លាក់ចុះយ៉ាងគំហុកនាពេលកន្លងទៅយ៉ាងណាក្តី។

តួយ៉ាង តម្លៃខុនដូឯកជនជាមធ្យម ឬអាផាតម៉ិន បានកើនឡើងដល់កម្រិត លើសពី១,៧លានដុល្លារសិង្ហបុរី (ប្រហែល១,២៥លានដុល្លារអាមេរិក) ក្នុងមួយយូនីត កាលពីខែមិថុនា ដោយកើនឡើងជាង៣០% បើធៀបនឹងរយៈពេល៤ឆ្នាំមុន។ រីឯ តម្លៃលំនៅដ្ឋានឯកជនទូទៅ បានកើនឡើង១,% បើធៀបនឹងត្រីមាសទី១។ នេះបើយោងតាមទិន្នន័យចុងក្រោយពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)

យោងតាមទិន្នន័យ ដាច់ដោយឡែកមួយទៀតបង្ហាញថា តម្លៃលំនៅដ្ឋានសាធារណៈ ប្រភេទទី២(Second-hand) បានកើនឡើងចំនួន១៧ត្រីមាសជាប់ៗគ្នាគិតត្រឹមត្រីមាសទី២ឆ្នាំ២០២៤នេះ។ការកើនឡើងនេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីអំណាចនៃការទិញក្នុងស្រុកទោះបីជាការលក់ផ្ទះបានថយចុះយ៉ាងណាក្តី។

តម្លៃផ្ទះខ្ពស់កប់ពពក បានធ្វើឱ្យទីក្រុងសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដ៏ធំមួយនៅតំបន់អាស៊ី ក្លាយជាទីក្រុងដែលមានតម្លៃថ្លៃបំផុតទី៣ នៅលើពិភពលោកក្នុងការទិញលំនៅដ្ឋានឯកជន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំដែលត្រូវបានចេញផ្សាយ ដោយក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិស្វីស Julius Baer Group Ltd.

ជុំវិញបញ្ហានេះ រដ្ឋាភិបាលសិង្ហបុរី បានដាក់ចេញនូវវិធានការជាច្រើននៅលើទីផ្សារ ដូចជា ការដំឡើងពន្ធប្រថាប់ត្រាដល់អត្រា៦០%ទៅលើជនបរទេស ក្នុងគោលបំណងទប់ស្កាត់តម្លៃផ្ទះ កុំឱ្យហក់ឡើងខ្ពស់ជ្រុលហួសហេតុ។ ប៉ុន្តែការប្រមូលពន្ធ និងការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ បានបណ្តាលឱ្យការលក់ផ្ទះបានធ្លាក់ចុះ៕ប្រភព:Bloomberg

LEAVE A REPLY

Please enter your comment!
Please enter your name here