ទីផ្សារជួលអចលនទ្រព្យកំពុងស្ថិតក្នុងសភាពទ្រឹង ខណៈផ្នែកមួយចំនួនកំពុងប្រជែងគ្នាខ្លាំង

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ទីផ្សារជួលបានស្ថិតក្នុងសភាពទ្រឹង ខណៈផ្នែកមួយចំនួន ក្នុងវិស័យអចលនទ្រព្យបាន និងកំពុងប្រឈមការប្រកួតប្រជែងខ្លាំង។

អគ្គនាយកក្រុមហ៊ុនAdvance Real Estate លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ទីផ្សារជួលបន្តសិ្ថតក្នុងសភាពទ្រឹង មិនមានអ្វីប្រែប្រួលជាដុំកំភួននោះទេ ជាក់ស្តែងតំបន់ពាណិជ្ជកម្មមានភាពលេច អណ្តែតៗ។ ចំណែកលំនៅដ្ឋាន ក៏មានការប្រជែងគ្នាខ្លាំង ប៉ុន្តែតំបន់មានប្រជាប្រិយភាពដូចជាបឹងកេងកង១ មិនសូវរងផលប៉ះពាល់ខ្លាំងទេ។

លោកបន្តថាបើសិនជាគ្មានការជួលច្រើនទេ អត្រាគ្របដណ្តប់ការប្រើប្រាស់សរុបអាចថយចុះ ប៉ុន្តែសម្រាប់ក្រុមហ៊ុនជួលការិយាល័យធ្វើការវិញ ពួកគេមិនបានពង្រីកទំហំការិយាល័យរបស់ខ្លួនទេ

លោកប៉ូអ៊ាវគង់បានបន្តថាចំណែកការជួលអចលនទ្រព្យបែបឧស្សាហកម្មមានការប្រែប្រួលមួយចំនួនដោយសារមានការរុះរើរោងចក្រសហគ្រាសចេញពីតំបន់ចោមចៅនិងតំបន់កណ្តាលរាជធានី។

លោកបន្តថាអ្នកសាងសង់រោងចក្រ សម្រាប់ជួលពួកគេមិនសាងសង់ទុកសម្រាប់ជួលទេ ប៉ុន្តែពួកគេធ្វើភ្លាមៗ បើសិនជាមានតម្រូវការជួល ព្រោរការសាងសង់រោងចក្រជួល មិនចំណាយពេលលើសពី៣ ទៅ៤ខែឡើយ

ជាមួយគ្នានេះលោកស្រីតាំងហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងថា អត្រាជួលអចលនទ្រព្យ មានសភាពមិនសូវល្អខ្លាំងឡើយ ដោយសារការធ្វើអាជីវកម្ម មិនសូវដំណើរការល្អប្រសើរនោះទេ។

លោកបន្តថាប្រសិនជាមានអ្នកជួល ក៏តម្លៃជួលមានតម្លៃទាប ក្រោម១ម៉ឺនដុល្លារច្រើន ហើយតម្លៃជួលមានការធ្លាក់ចុះ


ចែករំលែក