ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើង៦,៣ភាគរយ នៅឆមាសទី១នៃឆ្នាំនេះ និងត្រូវបានព្យាករណ៍ថា នឹងមានកំណើន៦ភាគរយ សម្រាប់ឆ្នាំ២០២៤។ នេះបើតាមការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជា។
លោកស្រី ជា សិរីទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងបែបនេះ ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៩ កក្កដាកន្លងមកនេះ។
លោកស្រីពន្យល់ថា កំណើនសេដ្ឋកិច្ច ដែលទទួលបានត្រូវបានគាំទ្រដោយវិស័យសំខាន់ ដូចជា វិស័យកាត់ដេរ ដែលសម្រេចបានកំនើន១៧,២ ភាគរយ វិស័យទេសចរណ៍សម្រេចបាន២១,២ ភាគរយ និងវិស័យកសិកម្មកើនឡើង៤៧,៨ភាគរយ។
របាយការណ៍របស់ធនាគារជាតិបានបញ្ជាក់ថា សម្រាប់វិស័យសំណង់ និងអចលនទ្រព្យដែលជាសរសេរស្ដម្ភ គាំទ្រដល់វិស័យសេដ្ឋកិច្ចកម្ពុជា ក៏រងការប៉ះពាល់ដោយកត្តាខាងក្រៅដែរ ហើយត្រូវបានរំពឹងថា នឹងកើនត្រឹមតែ១,៤ ភាគរយ និង០,៨ ភាគរយរៀងគ្នា៕
ដោយៈ គង់ សូរិយា