អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ាន ហាក់កំពុងបង្ហាញសញ្ញាវិជ្ជមានឡើងវិញ បន្ទាប់ពីជួបប្រទះបញ្ហាប្រឈមជាច្រើនដូចជា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល ឥទ្ធិពលនៃវិបត្តិ អចលនទ្រព្យនៅប្រទេសចិន និងការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលក្នុងស្រុក។
ក្នុងនោះ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម ដូចជាការិយា ល័យជាដើម បានស្ទុះងើបឡើងវិញយ៉ាងយឺតសន្សឹមៗ ស្របពេលលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)បន្តកើនឡើងជាលំដាប់។
ខាងក្រោមនេះគឺជាតួលេខស្តីពី តម្លៃការិយាល័យនៅលើទីផ្សារក្នុងទីក្រុងចំនួន៣ របស់តំបន់អាស៊ាន នៅត្រីមាសទី២ ឆ្នាំ២០២៤៖
ទី១: ទីក្រុងហាណូយ ប្រទេសវៀតណាម
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ថ្លៃជួលការិយាល័យកម្រិត A នៅរដ្ឋធានីមួយនេះមានតម្លៃជាមធ្យម មានតម្លៃប្រមាណ២៩,២ដុល្លារអាមេរិក ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យកម្រិត A ដែលគេទុកចោលគ្មានអ្នកជួល ស្ថិតក្នុងរង្វង់១៩,១ភាគរយ។
ចំណែក ថ្លៃជួលការិយាល័យកម្រិតB មានតម្លៃជាមធ្យមប្រមាណ១៤,៦ដុល្លារអាមេរិក ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យកម្រិតB ដែលគេទុកចោលគ្មានអ្នកជួលនៅទីក្រុងហាណូយដដែល បានស្ថិតក្នុងរង្វង់១៧,៨ភាគរយ។
ទី២: ទីក្រុងហូជីមិញ ប្រទេសវៀតណាម
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE ដដែលបានឱ្យដឹងថា ថ្លៃជួលការិយាល័យកម្រិត A នៅទីក្រុងមួយនេះមានតម្លៃជាមធ្យម ប្រមាណ៤៥,៩ដុល្លារអាមេរិក ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យកម្រិតA ដែលគេទុកចោលគ្មានអ្នកជួលស្ថិតក្នុងរង្វង់២០,៨ភាគរយ។
ចំណែក ថ្លៃជួលការិយាល័យកម្រិតB មានតម្លៃជាមធ្យមប្រមាណ២៦,៣ដុល្លារអាមេរិក ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យកម្រិតB ដែលគេទុកចោលគ្មានអ្នកជួលនៅទីក្រុងហូជីមិញ បានស្ថិតក្នុងរង្វង់៩,៣ភាគរយ។
ទី៣: ទីក្រុងបាងកក ប្រទេសថៃ
ការផ្គត់ផ្គង់ការិយាល័យកម្រិតA ដែលមានស្រាប់ក្នុងស្តុកនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD)នៃទីក្រុងបាងកកបានកើនឡើង ដល់២,៣២លានម៉ែត្រការ៉េ ក្នុងត្រីមាសទី២ បើធៀបនឹង២,១៩លានម៉ែត្រការ៉េក្នុងត្រីមាសទី១។ អត្រាការិយាល័យ ដែលគេទុកចោលទំនេរសរុប បានកើនឡើងដល់២៦,៣% នៅក្នុងត្រីមាសទី២ បើធៀបនឹង២៥,៤% នៅក្នុងត្រីមាសទី១។
យោងតាមរបាយការណ៍ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman& Wakefield បានឱ្យដឹងថា ថ្លៃជួលការិយាល័យកម្រិតA នៅរាជធានីរបស់ប្រទេសថៃមួយនេះ មានតម្លៃជាមធ្យមប្រមាណ៩៣៦បាត (ប្រហែល២៥,៨៦ដុល្លារអាមេរិក)ក្នុងម៉ែត្រការ៉េក្នុងមួយខែ៕ប្រភព: CBRE៕