បណ្តាថ្នាក់ដឹកនាំធុរកិច្ចហុងកុងកំពូលៗបង្ហាញចំណាប់អារម្មណ៍លើសក្តានុពលនៃការវិនិយោគនៅកម្ពុជា

0

អន្តរជាតិ: កម្ពុជាកំពុងទទួលបានចំណាប់អារម្មណ៍ ពីបណ្តាថ្នាក់ដឹកនាំធុរកិច្ចហុងកុងកំពូលៗ ដែលគ្រោងអមដំណើរលោក Jonh Lee ប្រធានរដ្ឋបាលហុងកុង មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រុមហ៊ុនហុងកុងធំៗ កំពុងទន្ទឹ ងរង់ចាំការដាក់ចេញ គោលនយោបាយអនុគ្រោះបន្ថែមទៀត ពីថ្នាក់ដឹកនាំថ្មីរបស់ប្រទេសកម្ពុជា ដែលសុទ្ធតែទទួលបានការអប់រំ នៅបណ្តាប្រទេសលោកខាងលិច។
ថ្នាក់ដឹកនាំវិស័យធុរកិច្ច របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ បានអះអាងកាលពីថ្ងៃច័ន្ទម្សិលមិញនេះថា ខ្លួនសង្ឃឹមថាទិសដៅគោលនយោបាយថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នឹងធ្វើឱ្យប្រ ទេសកម្ពុជា ក្លាយជាមូលដ្ឋានផលិតកម្មដ៏សមស្រប ក្នុងការប្រកួតប្រជែងជាមួយប្រទេសវៀតណាម។


លោក Lo Kam-wing ប្រធានសមាគមផលិតករចិនប្រចាំនៅទីក្រុងហុងកុង និងជាសមាជិកគណៈប្រតិភូ អមដំណើរលោក Jonh Lee បានលើកឡើងថា លោកចង់ស្វែងយល់បន្ថែមអំពីកម្ពុជា និងឡាវ ដោយសារវៀតណាម បានក្លាយជាគោលដៅពេញនិយម សម្រាប់ក្រុមហ៊ុនបរទេស ដែលបានផ្លា ស់ប្តូរផលិតកម្ម ចេញពីប្រទេសចិនរួចទៅហើយ។
លោកបានបន្តថា យុទ្ធសាស្ត្រ“China Plus One”ដែលអនុវត្តន៍ ដោយក្រុមហ៊ុនផលិតកម្មធំៗ ដើម្បីធ្វើពិពិធកម្មការវិនិ យោគចេញពីប្រទេសចិន មានគោលដៅបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយហានិភ័យ ដែលអាចរាលដាលពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
លោក Lo បានគូសបញ្ជាក់ថា “បច្ចុប្បន្ននេះ អតិថិជនជាច្រើនរបស់យើង កំពុងស្នើសុំឱ្យយើងប្រើប្រាស់ យុទ្ធសាស្រ្ត China Plus One បើមិនដូច្នោះទេ ពួកគេនឹងមិនដាក់ការបញ្ជាទិញថ្មីពីយើងទៀតឡើយ”។
លោកអះអាងថា “វិធីសាស្រ្តដែលយើង កំពុងអនុវត្តន៍នាពេលបច្ចុប្បន្ន គឺរក្សាបច្ចេកវិទ្យាស្នូល ក៏ដូចជាការស្រាវជ្រាវ និងការអភិវឌ្ឍន៍នៅតំបន់ចិនដីគោក។ ប៉ុន្តែយើងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ាន”។
លោក Lo បានបន្ថែមថា បណ្តាក្រុមហ៊ុនផលិតកម្មហុងកុង បានចាប់អារម្មណ៍លើតំបន់សេដ្ឋកិច្ច ឧស្សាហកម្មជាង៥០កន្លែង ដែលត្រូវបានបង្កើតឡើង នៅក្នុងប្រទេសកម្ពុជា ព្រោះតម្លៃពលកម្មនៅកម្ពុជា មានតម្លៃទាបជាងនៅប្រទេសវៀតណាម។
លោក John Lee ប្រធានរដ្ឋបាលក្រុងហុងកុងគ្រោងនឹងដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំឧស្សាហកម្ម ដើម្បីស្វែងរកឱកា សអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាមនៅសប្តាហ៍ក្រោយ។
លោក Lo Kam-wing បានមានប្រសាសន៍ឱ្យដឹងទៀតថា “ប្រទេសកម្ពុជា មានសក្តានុពលខ្ពស់ ដោយសារស្ថិរភាពនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការប្រើប្រា ស់ប្រាក់ដុល្លារ ជារឿងធម្មតានៅកម្ពុជា ខណៈកម្ពុជាបានដាក់ចេញនូវគោលនយោបាយអនុគ្រោះច្រើនបំផុត”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here