ភ្នំពេញៈ គណៈប្រតិភូនៃក្រសួងដែនដីន គរូបនីយកម្ម និង សំណង់ ដឹកនាំដោយលោកហង្ស សុតសំភារ បានដឹកនាំគណៈប្រតិភូដែលជាគណៈកម្មការ ក្នុងការវាយតម្លៃលើសំណង់ និងសោភណភាពក្នុងបុរី ចុះមកត្រួតពិនិត្យនៅការដ្ឋានផ្ទាល់ក្នុងគម្រោងធំទី៣ “មេគង្គ ស៊ីធី”របស់ បុរី មេគង្គ លែន។
យោងតាមបណ្តាញទំនាក់ទំនងសង្គម ផ្លូវការរបស់បុរីMekong Land បានឲ្យដឹងថា គណៈប្រតិភូបានទទួល ការស្វាគមន៍យ៉ាងរាក់ទាក់ ពីលោកអគ្គនាយកអ្នកឧកញ៉ា ជាម ឃុនណាត ដោយផ្ទាល់។
ក្នុងពេលចុះពិនិត្យ វាយតម្លៃនោះដែរ លោកប្រធានគណៈប្រតិភូបានវាយតម្លៃខ្ពស់ លើបចេ្ចកទេសសំណង់ដែលប្រកបដោយគុណភាព និងការរៀបចំហេដ្ឋារចនសម្ព័ន្ធ ក្នុងគម្រោងមានភាពធំទូលាយ ប្រកបដោយ បរិស្ថានបៃតង ហើយនិងមានការកោតសរសើរជាខ្លាំង ចំពោះគម្រោងរបស់បុរី នឹងគ្រោងបង្កើតឧទ្យានបៃតង ទំហំរហូតដល់៥ហិកតា បន្ថែមទៀត ដើម្បីឲ្យការរស់នៅរបស់អតិថិជន បុរីមេគង្គ លែន កាន់តែមានផាសុកភាពបន្ថែមមួយកម្រិតទៀត៕