ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួងបានរៀបចំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំពិធីសម្ភោធ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនៅសល់រយៈពេលតែ៧ថ្ងៃទៀតប៉ុណ្ណោះ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រោមកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់ក្រុងការងារបច្ចេកទេស និងបន្តការចុះត្រួតពិនិត្យដល់ការដ្ឋានគម្រោង និងក្រុមការងារអន្តរក្រសួងដែលពាក់ព័ន្ធ ក្នុងឆន្ទៈដ៏មោះមុត ប្រកបដោយស្មារតីទទួលខុសត្រូវ បុរេសកម្ម និងកិច្ចសហការខ្ពស់ សំដៅធានាសម្រេចការងារ គម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ និងលទ្ធផលជាក់ស្តែងតាមការរំពឹងទុក។
កាតបើកការដ្ឋានសាងសង់គម្រោង ព្រែកជីកហ្វូណនតេជោ នឹងអញ្ជើញចូលរួមជាអធិបតីពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
ព្រែកជីកហ្វូណនតេជោ ជាសមិទ្ធិផលប្រវត្តិសាស្រ្ត នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ៕
ដោយៈ គង់ សូរិយា