អន្តរជាតិ: តំបន់ឧស្សាហកម្មមួយនៅកម្ពុជា ដែលជាទីតាំងមូលដ្ឋានផលិតកម្ម របស់ក្រុមហ៊ុនជប៉ុន និងចិនកំពុងព្យា យាមធ្វើពិពិធកម្ម ប្រភពអ្នកវិនិយោគ ខណៈបម្រែបម្រួលផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់សកល កំពុងបង្កើតឱកាសឱ្យកម្ពុជាអាចទាក់ទាញក្រុមហ៊ុនអន្តរជាតិកាន់តែច្រើន។
ជាក់ស្ដែង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលលាតសន្ធឹងនៅលើផ្ទៃដី ទំហំ៣,៥៧គីឡូម៉ែត្រការ៉េ មានអ្នកវិនិយោ គជួលជាង៩០ក្រុមហ៊ុន មកពីបណ្តាប្រទេសចំនួន១៥ផ្សេងគ្នា។ តំបន់នេះ គឺជាសួនឧស្សាហកម្មឈានមុខគេមួយ នៅប្រទេសកម្ពុជា រួមជាមួយនឹងសួនឧស្សាហកម្មចិន ទំហំ១០គីឡូម៉ែត្រការ៉េនៅក្នុងក្រុងព្រះសីហនុ។

-->
បច្ចុប្បន្ននេះ ក្រុមហ៊ុនជប៉ុន និងចិនគ្របដណ្តប់ចំណែកចំនួន២ភាគ៣នៃក្រុមហ៊ុនសរុប ដែលកំពុងជួលទីតាំងផលិត កម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហើយចិន និងជប៉ុននៅតែជាប្រភពលំហូរទុនវិនិយោគ ដ៏មានសារៈសំខាន់។ ប៉ុន្តែ កម្ពុជា ក៏មានគោលបំណងទាក់ទាញក្រុមហ៊ុនថៃ និងវៀតណាមឱ្យបានកាន់តែច្រើន ក៏ដូចជាបណ្តាក្រុមហ៊ុនសកល ដែលបានផ្លាស់ប្តូរមូលដ្ឋានចេញ ពីប្រទេសជិតខាងទាំងពីរផងដែរ។
លោក Hiroshi Uematsu នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត បានថ្លែងប្រាប់កាសែត Nikkei Asia ថា “បើក្រឡេកមើលកត្តាភូមិសាស្រ្ត បណ្តាក្រុមហ៊ុននៅក្នុងប្រទេសថៃ អាចបង្កើតមូលដ្ឋានថ្មី នៅក្នុងប្រទេសជិតខាង ដើម្បីកាត់បន្ថយថ្លៃដើមក្នុងស្រុក ហើយយើងកំពុងព្យាយាមទាក់ទាញក្រុមហ៊ុននានា មកកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាមួយនឹងយុទ្ធសាស្ដ្រ Thailand plus one”។
រាជធានីភ្នំពេញ មានចម្ងាយប្រហែល២០០គីឡូម៉ែត្រពីទីក្រុងហូជីមិញ និងខេត្តដុងណៃ ភាគខាងត្បូងនៃ
ប្រទេសវៀតណាម ដែលសម្បូរទៅដោយសួនឧស្សាហកម្ម ជាច្រើនកន្លែង។
លោក Uematsu ជឿជាក់ថា “វាអាចទៅរួច ក្នុងការលើកទឹកចិត្តដល់ការផ្ទេរផលិតកម្ម ពីប្រទេសវៀតណាម និងបង្កើតសហប្រតិបត្តិការ ខ្សែសង្វាក់ផ្គត់ផ្គង់រវាងប្រទេសទាំង២”។
លោក Uematsu បានបន្តថា “កម្ពុជានឹងទាក់ទាញក្រុមហ៊ុនកាន់តែច្រើនបន្ថែមទៀត ខណៈក្រុមហ៊ុននានាកំពុងរៀបចំរចនាសម្ព័ន្ធ ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឡើងវិញ ដោយសារការប្រែប្រួលផ្នែកភូមិសាស្ត្រនយោបាយ”។
លោកបានមានប្រសាសន៍ បញ្ជាក់ឱ្យដឹងបន្ថែមថា “ប្រសិនបើលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខ នោះសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចនឹងកើនឡើងកំដៅ”។ លោកបន្តថា “ប្រសិនជាមានស្ថានភាពបែបនេះ កម្ពុជានឹងទាក់ទាញបានចំណាប់អារម្មណ៍កាន់តែច្រើន ពីក្រុមហ៊ុនបរទេសក្នុងឋានៈជាគោលដៅទីតាំងផលិតកម្មថ្មី”៕ប្រភព: Nikkei Asia៕