Urban Loft ផ្តល់ជូន​តម្លៃ​ពិសេស​ជាមួយនឹង​ការបើក​លក់​ជា​ផ្លូវការ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ដោយ​សម្លឹង​ឃើញ​នៅ​កំណើនប្រជាជន និង​តម្រូវការ​លំនៅដ្ឋាន​មានការ​កើនឡើង ក្រុមហ៊ុន Urban Living Solution បានចាប់ផ្តើម​លក់​គម្រោង​ខុន​ដូ និង​ហ្ស​ប់​ហោ​ស៍​ដែលមាន​ឈ្មោះថា Urban Loft ដើម្បី​ផ្គត់ផ្គង់​ផ្តោតលើ​តម្រូវការ​ជីវភាព​របស់​ប្រជាជន។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន​របស់​ក្រុមហ៊ុន​នេះ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៦ ធ្នូ​នេះ​ថា ការរស់នៅ​ដែល​ពោ​ពេញ​ទៅដោយ​ភាព​សំបូរបែប” គឺជា​កត្តា​សំខាន់បំផុត​នៃ​ការបង្កើត​គម្រោង​នេះ​ឡើង​ដែល​ក្នុងនោះ រួមមាន សេវា​ប្រើប្រាស់​ចម្រុះ​ដូចជា អាង​ហែល​ទឹក​ដ៏​ធំ​ទូលាយ កន្លែង​ហាត់ប្រាណ កន្លែងធ្វើការ​រួម (Co-working space) បន្ទប់​បណ្ណាល័យ កន្លែង​មើលថែទាំ​កុមារ សួន​កណ្តាល​អាកាស កន្លែង​អាំង​សាច់ និង បន្ទប់​ប្រារព្ធ​ពិធីផ្សេង។

គម្រោង​ខុន​ដូ Urban Loft មាន​អគារ​ចំនួន២កម្ពស់២០ជាន់ និង​ផ្ទះ១៨២យូ​នី​ត ទំហំ​ចាប់ពី៦០ម៉ែត្រការ៉េ​ឡើងទៅ និង ចំណតរថយន្ត​ចំនួន១៧៧កន្លែង។

ក្នុងឱកាស​បើក​លក់​ជា​ផ្លូវការ​នេះ​រហូត​ថ្ងៃទី២ខែមករា ឆ្នាំ២០១៨ ក្រុមហ៊ុន​នឹង​លក់​ជូន​តម្លៃ​ពិសេស​ចាប់ពី423ដុល្លារ​ក្នុង​មួយខែ ឬ​បញ្ចុះតម្លៃ៧ភាគរយ ជាមួយ​ការផ្តល់ជូន​គ្រឿង​សង្ហា​រឹមផ្សេងៗ និង​ការ​ឈ្នះ​រង្វាន់​ជាច្រើន​ទៀត។

លោក​ងូ​ន ឆាយលាង​តំណាង​ក្រុមហ៊ុន Urban Loft បាន​មានប្រសាសន៍ថា ជាមួយនឹង​ការ​ឌី​សាញ​ប្រកបដោយ​ភាព​ទាក់ទាញ និង​ធំ​ទូលាយ​គំរោង​ខុន​ដូ​នេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​អតិថិជន ដោយសារ​យើង​ផ្តល់​ឲ្យ​អតិថិជន​នូវ​លំនៅដ្ឋាន ប្រកបដោយ​ផាសុខភាព និង​ប្រកបដោយ​វិជ្ជាជីវៈ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា អ្នក​មក​រស់នៅក្នុង​គំរោង​នេះ​ទទួលបាន​សេវាកម្ម​ប្រកបដោយ​គុណភាព និង​សេវាកម្ម​សម្បូរបែប​សម្រាប​ជីវិត​ទាន់សម័យ ក្នុងប្រទេស​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here