ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្នុងវិស័យអចលនវត្ថុនៅកម្ពុជា គ្មានអ្នកណាមិនធ្លាប់លឺឈ្មោះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ឡើយ ជាមួយនឹងទេពកោសល្យ ក្នុងការនិយាយជាសាធារណៈ។
លោកឧកញ៉ា ក៏ជាអ្នកផ្តល់នូវទស្សនវិស័យ និងនិយាយជាមួយអ្នកសារព័ត៌មានជាតិ អន្តរជាតិប្រកបដោយភាពមុតស្រួច និងមានភាពស៊ីជម្រៅផងដែរ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាកូនអ្នកក្រុងបាវិត ខេត្តស្វាយរៀង ដែលបានចាកចេញពីស្រុកកំណើត ក្នុងឆ្នាំ ១៩៩៥ ក្នុងវ័យ ១៦ឆ្នាំ ដើម្បីបន្តការសិក្សា នៅវិទ្យាល័យស្វាយរៀង និងដើរតាមក្តីស្រមៃរបស់ខ្លួន។
ចាប់ផ្តើមការងារដំបូង ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង ក្នុងឆ្នាំ១៩៩៧ លោកឧកញ៉ាគីម ហ៊ាងបានយកអាជីពនេះ សម្រាប់ដូរបាយ និងបានចាប់ផ្តើមការងារជាអ្នករត់តុ តាមក្លិបកំសាន្ត និងហាងខារ៉ាអូខេ ពីម៉ោង៦យប់ ដល់ម៉ោង២ភ្លឺ នៅក្នុងឆ្នាំ១៩៩៨ ពេលមកដល់រាជធានីភ្នំពេញ។
ក្រោយឆ្លងកាត់បទពិសោធន៍ជាច្រើនទាំងផ្អែមល្ហែម និងជីចត់ក្នុងជីវិត លោកឧកញ៉ាបានទទួលលទ្ឋផលល្អទាំងការសិក្សា និងអាជីវកម្ម ជាហេតុធ្វើឲ្យលោកអាចសម្រេចបាននូវសមិទ្ធផលធំៗ ក្នុងជីវិតការងារជាច្រើន។
មកទល់បច្ចុប្បន្ន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនជាច្រើន រួមមាន ទី១. ជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (Khmer Real Estate Co., Ltd) ទី២. ជាស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមានប្រភពមកពីអាមេរិក
ទី៣ ជាស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង (Borey Vimean Samnang) ទី៤. ជាស្ថាបនិក និងជានាយកប្រតិបត្តិ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence)
និងទី៥. នឹងត្រៀមបើកគំរោងសំណាង រ៉េស៊ីដេន (Samnang Residence) ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមចូលមើលគេហទំព័រ Website ខាងក្រោមនេះ ដើម្បីដឹងពីអាជីវកម្មប្រចាំថ្ងៃរបស់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ៖
www.khmerrealestate.com.kh
www.kwcambodia.com
www.boreyksresidence.com
www.boreyvimeansamnang.com
លោកអ្នកអាចទាក់ទងដោយផ្ទាល់មក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលបានប្រែក្លាយខ្លួន ពីភ្នាក់ងារអចលនទ្រព្យវ័យក្មេង និងក្រីក្រម្នាក់ ក្នុងឆ្នាំ ២០០១ មកជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញម្នាក់ តាមរយះលេខទូរស័ព្ទ៖ +855 12 96 2000 (WhatsApp & Telegram) និងតាមរយះ Email: [email protected]៕