ដោយៈ គង់ សូរិយា
ភ្នំពេញៈ បុរីវិមានសំណាង បាននិងកំពុងជម្រុញការធ្វើទីផ្សារកាន់តែសកម្មជាងមុន ខណៈការលក់កំពុងសម្រេចបានវឌ្ឍនភាព។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីនេះ តែងតែឲ្យតម្លៃលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមតាំងពីដើមរៀងមក។
ដោយៈ គង់ សូរិយា
ភ្នំពេញៈ បុរីវិមានសំណាង បាននិងកំពុងជម្រុញការធ្វើទីផ្សារកាន់តែសកម្មជាងមុន ខណៈការលក់កំពុងសម្រេចបានវឌ្ឍនភាព។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីនេះ តែងតែឲ្យតម្លៃលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមតាំងពីដើមរៀងមក។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងថា ការលក់បុរីវិមានសំណាង យើងសម្រេចបានទិសដៅតាមអ្វី ដែលបានគ្រោងទុក ជចក្ខុវិស័យមួយដែលយើង ក្នុងនាមជាអ្នកអភិវឌ្ឍន៍ តែងតែបានសិក្សាទីផ្សារ សិក្សារសនិយមរបស់អតិថិជន និងការសាងសង់បុរី ជាមួយរចនាបទបែបយូនីក ដែលក្រុមហ៊ុនបានប្រកាន់យក។
លោកឧញ៉ាបានបន្តថា “មុនសាងសង់បុរីនេះឡើង យើងបានសិក្សាពីបុរី នៅជុំវិញតំបន់នេះជាង១០គំរោង មុនសម្រេចចិត្តវិនិយោគគំរោងនេះឡើង”។ លោបន្តថា “យើងំពុងសាងសង់បុរី ដែលផ្តោតលើការសាងសហគមន៍ បែបអភិជនមួយ ដែលមានបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងម៉ូតផ្ទះប្រកបដោយភាពស៊ីវិល័យ តាមរចនាបទបែបសហសម័យ”។
ជាមួយការសាងសង់ដោយប្រើប្រាស់ឥដ្ឋ២០ ចាក់បេតុងនៅជាន់ដំបូល លំនៅដ្ឋាននិមួយៗរបស់បុរីវិមានសំណាង មានភាពត្រជាក់ បញ្ចៀសបាននូវការជ្រាបទឹក និងការពារបាននូវពពួកកណ្តៀរ ដែលតែងរំខានដល់ការរស់នៅរបស់ម្ខាស់ផ្ទះ។
បុរីវិមានសំណាង បាននិងកំពុងសាងសង់ នៅលើផ្ទៃដីទំហំ២៥ហិកតា មានព្រែកធម្មជាតិហូរកាត់ប្រវែង១គីឡូម៉ែត្រ មានសួនច្បារ ហាងកាហ្វេរ កន្លែងហាត់ប្រាណ ស្ទីម សោណាសម្រាប់អតិថិជន ដដែលរស់នៅក្នុងបុរីនេះផងដែរ។
មានចម្ងាយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បុរីវិមានសំណាងព័ទ្ឋជុំវិញដោយមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជា ផ្សារទំនើបEAON MALL2, ផ្សារMAKRO សួនសត្វសាហ្វារីវើលដ៏ សួនទឹកកំសាន្តធំលំដាប់ទី២ នៅតំបន់អាស៊ានផងដែរ៕