លោកយិន លាងគង់ផ្ញើរសារអបអរសាទរ និងជូនពរសម្តេចតេជោដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែកភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រProperttyarea.asia &Cambodiafinancialtimes.com ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស លើផ្នែក “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព”។

ពិធីប្រគល់ និងទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ នាឱកាសសម្តេចតេជោ អញ្ជើញធ្វើបាឋកថាស្តីពី “បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងកសាងជាតិឡើងវិញ”។

ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ដល់សម្តេចតេជោនៅពេលនេះ ជាការទទួលស្គាល់អំពី ការលះបង់បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់សម្តេច ដើម្បីរំដោះជាតិពីក្រញ៉ាំ នៃរបបប្រល័យពូជសាសន៍ និងការខិតខំកសាងជាតិឡើងវិញពីបាតដៃទទេ ទន្ទឹមនឹងការខិតខំកសាងសន្តិភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ទម្រាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពទឹកដី មានកម្លាំងប្រដាប់អាវុធតែមួយ នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។

សុខសន្តិភាពបច្ចុប្បន្ននេះ ជាសន្តិភាពពេញលេញ និងឯកភាពទឹកដី ដែលប្រជាជាតិកម្ពុជា ពុំដែលបានស្គាល់ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ការថាកិត្តិយសដ៏ឧត្តុង្គឧត្តមនេះជាសមិទ្ធផល និងកុសលរបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ពិសេសកម្លាំងប្រដាប់អាវុធទាំងអស់គ្នា ដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ការថាកិត្តិយសដ៏ឧត្តុង្គឧត្តមនេះជាសមិទ្ធផល និងកុសលរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសកម្លាំងប្រដាប់អាវុធទាំងអស់គ្នា ដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លៃនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here