សិក្ខាសាលាស្តីពី ទិដ្ឋភាពទូទៅនៃការវិនិយោគ ក្នុងទីផ្សារឧបករណ៍និស្សន្ទ ត្រូវបានរៀបចំឡើងដោយសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា និងចូលរួមសហការដោយនិយ័តករមូលបត្រកម្ពុជា នឹងចាប់ផ្តើមពីម៉ោង១៖0០នាទីរសៀលថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៤តទៅ នៅអាគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។
កម្មវិធីនេះ នឹងមានមតិបើកសិក្ខាសាលាដ៏ឧត្តងឧត្តមដោយ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា និងសុន្ទរកថាស្វាគមន៍ដោយលោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានសមាគមឈ្មួញជើងសារឧបករណ៍និស្សន្ទនៅកម្ពុជា ។
សិក្ខាសាលានេះ បើកឱ្យមានការចូលរួមដោយសេរី ដោយគ្រាន់តែចុះឈ្មោះជាមុនតាមរយៈការស្កេនQR ដែលមានភ្ជាប់ជូននៅក្នុងខិតបណ្ណខាងក្រោម ឬទំនាក់ទំនងលេខទូរសព្ទ 093 35 30 22 ។