ដោយៈ ចំណាន
អន្តរជាតិៈ ប្រសិនបើអ្នកចង់វិនិយោគលើមាស ក្នុងពេលដែលតម្លៃមានភាពមិនច្បាស់លាស់ ការជ្រើសរើសយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង គឺប្រសើរជាងការរំពឹងទុកចំណេញក្នុងរយៈពេលខ្លី។
ទោះជាយ៉ាងណាក៏ដោយ អ្នកតាមដានក្នុងវិស័យនេះ មិនណែនាំឱ្យអ្នកដាក់ទុនវិនិយោគទាំងអស់ក្នុងពេលតែមួយនោះទេ។
មាសនៅតែជាទ្រព្យសកម្មដ៏សំខាន់មួយ សម្រាប់ការការពារទ្រព្យសម្បត្តិ ការធ្វើពិពិធកម្មផលប័ត្រវិនិយោគ និងការការពារប្រឆាំងនឹងហានិភ័យទាក់ទងនឹងរូបិយប័ណ្ណ និងភូមិសាស្ត្រនយោបាយ។ ប៉ុន្តែ ទោះបីជាស្ថិតនៅក្នុងទីផ្សារ ដែលមាននិន្នាការកើនឡើងរយៈពេលវែងក៏ដោយ តម្លៃមាសនៅតែអាចមានការធ្លាក់ចុះ កែតម្រូវក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់។

១. ការវិនិយោគលើមាស និងការពិចារណា
រយៈពេលខ្លី ធៀបនឹងរយៈពេលវែង តើយុទ្ធសាស្ត្រមួយណាប្រសើរជាង? ការជួញដូររយៈពេលខ្លី រយៈពេលកាន់កាប់៖ ពីរបីថ្ងៃ ទៅ ពីរបីខែ អ្នកវិនិយោគមានសក្តានុពល ទទួលបានប្រាក់ចំណេញយ៉ាងឆាប់រហ័ស។
ប៉ុន្តែប្រសិនវិនិយោគរយៈពេលវែង ដោយប្រើរយៈពេល កាន់កាប់ចន្លោះពី៣ ទៅ៥ឆ្នាំ ឬយូរជាងនេះ គឺជាការរក្សាការពារទ្រព្យសម្បត្តិ។
ការស្រាវជ្រាវចុងក្រោយបំផុត បានផ្តល់ឱ្យយើងនូវសារដ៏សំខាន់មួយ៖ តម្រូវការរយៈពេលវែងនៅតែមានភាពរឹងមាំ ប៉ុន្តែតម្លៃក្នុងរយៈពេលខ្លីអាចនឹងនៅតែមានភាពប្រែប្រួលខ្លាំង។
ទាំងនេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ មិនមែនជាគោលដៅដែលត្រូវបានធានានោះទេ។
ហេតុផលសំខាន់ៗចំនួន៣ ដែលអាចធ្វើឱ្យតម្លៃមាសកើនឡើង ទី១ ធនាគារកណ្តាលនានាបន្តធ្វើពិពិធកម្ម ទុនបម្រុងរបស់ខ្លួន។ ទី២ ភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ ជំរុញឱ្យមានការវិនិយោគលើទ្រព្យសកម្មដែលមានសុវត្ថិភាព និងទី៣ អត្រាការប្រាក់នៅសហរដ្ឋអាមេរិកធ្លាក់ចុះ និងប្រាក់ដុល្លារចុះខ្សោយ អាចជួយគាំទ្រដល់តម្លៃមាស៕







