លោកឧកញ៉ាចេង ខេងៈ ច្បាប់គឺការពារមនុស្សស្មោះត្រង់ ពួកយើងមិនគួរបោះបង់ជំនឿនេះទេ

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនអច​ល​នទ្រព្យCPLបានលើកឡើងថា ច្បាប់ គឺការពារមនុស្សស្មោះត្រង់ ពួកយើងមិនគួរបោះបង់ជំនឿទៅលើច្បាប់ទេ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី១១ តុលានេះថា ពួកយើងរស់នៅក្នុងសង្គ​មដែលមានច្បាប់ ស្មារតីរបស់ច្បាប់ គឺសម្រាប់ការពារមនុស្សគ្រប់វណ្ណៈ នឹងអ្នករកស៊ីគ្រប់វិស័យ។ ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ ន.អ.ប ធានាសមធម៌ និងតុល្យភាពនៃផលប្រ​យោ​ជន៍រវាងក្រុមហ៊ុន និងអតិថិជន ដែលប្រើសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ។

លោកឧកញ៉ាចេង ខេងបានបន្តថា “ការជម្រុញឲ្យមានការគោរពច្បាប់ ក្នុងវិស័យអចលនទ្រព្យ និងទាមទារឲ្យអ្នកនៅក្នុងវិស័យនេះគោរពច្បាប់ និងសុំអាជ្ញាប័ណ្ណត្រឹមត្រូវមានសារៈសំខាន់ណាស់”។ លោកបន្តថា “យើងចង់រក្សាបានសណ្តាប់ធ្នាប់ នៅក្នុងទីផ្សារអចលនវត្ថុរបស់ពួកយើង យើងមិនគួរណាប្រើវិធីរកលុយដោយមិនគោរពច្បាប់ មិនគោរពគោលការណ៍ របស់សមាគមCVEA ដែលជាសម្ពន្ធ័ស្មារតីរួបរួមក្នុងវិស័យរបស់ខ្លួននោះឡើយ”។

លោកឧកញ៉ាបានបន្តថា អ្នកនៅក្នុងវិស័យនេះ ដែលគ្មានអាជ្ញាប័ណ្ណ ក៏មិនគួរណាប្រើវិធីខុសច្បាប់ ទៅបិទបាំងភាពស្មោះត្រង់នោះដែរ។ ថ្នាក់ដឹកនាំរបស់CVEA គួរតែហ៊ានបើកទំពរ័ប្រវត្តិសាស្រ្តនេះ សម្រាប់អ្នកជំនាន់ក្រោយរបស់ពួកយើង ពួកយើងជាមេដឹកនាំ អាចរកបធ្យោបាយ ដើម្បីឱ្យពួកគេទាំងអស់គ្នាយល់ដឹងពីសេចក្តីថ្លៃថ្នូរ គោលបំណង នឹងសេចក្តីប្រាថ្នាចង់មានសុភមង្គល និងភាពមានស្តុកស្តម្ភរបស់ពួកគេម្នាក់ៗ។

លោកឧកញ៉ាចេង ខេងបានបន្តថា បើអ្នកណាល្មើសស្មា​រតីរួបរួម នឹងល្មើសច្បាប់ ដើរខុសបទបញ្ជាផ្ទៃក្នុងរបស់សមា​គម នោះសមាជិកនឹងទទួលរងភាពអយុទ្ធតិធម៌ អ្នកមានលុយ អ្នកមានអំណាច អ្នកប្រព្រឹតកំហុសកាន់តែច្រើនឡើង ដែលមានឥទ្ធិពលមកដល់ពួកយើង ហើយពួកគាត់ នឹងយកច្បាប់ជាឧបករណ៍ បម្រើឲ្យផលប្រយោជន៍របស់ពួកគាត់ ពេលនោះសង្គមយើង នឹងទៅជាយ៉ាងណា ស្មារតីរបស់ច្បាប់ ស្មារតីរបស់ CVEA ក៏រលាយទៅតាមនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here