តម្លៃមាសបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈទិន្នន័យបង្ហាញថា សន្ទស្ស៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិក(CPI)បានកើនឡើង២,៤ភាគរយនៅខែកញ្ញាធៀបនឹងឆ្នាំមុន។ តួលេខនេះបង្ហាញពីការកើនឡើងទាបបំផុតក្នុងអត្រាប្រចាំឆ្នាំគិត ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥៨ភាគរយដល់២៦៤៤,៨២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៧៨ភាគរយដល់២៦៥៩,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៥១នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦២៩,៤៨ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៣៩,៣០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៨៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនាខែវិច្ឆិកាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,៨៦ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៩៩ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៨២%ដល់៣១,៤៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង១,០៦%ដល់៩៨៦,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,២៩%ដល់១.០៨៦ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៥១នាទីព្រឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here