ដោយៈ គង់ សូរិយា
ស្ទឹងត្រែងៈ នេះជាពេលវេលាកំណត់ទិសដៅបន្ត សម្រាប់កសាងខេត្តស្ទឹងត្រែង ឱ្យកាន់តែរីកចម្រើនទៅមុខ ដោយរក្សាបាននូវសន្តិសុខស្បៀង និងស្ថេរភាពកំណើនសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីរូបនេះ បានមានប្រសាសន៍លើកឡើង ពីការងារចាំបាច់បន្តសម្រាប់អនុវត្តរួមមាន ដូចជា ទី១ ធនធានមនុស្ស៖ ការកសាងសមត្ថភាពមន្ត្រី កសាងស្ថាប័ន និងលើកទឹកចិត្តមន្ត្រី ដែលអាចឆ្លើយតបទៅនឹងសង្គម និងសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។
-->
ទី២ ការរៀបចំដែនដី និងនគរូបនីយកម្ម៖ កំណត់តំបន់អភិរក្ស តំបន់កសិឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម ទីប្រជុំជន លំនៅឋាន ដែលបង្កលក្ខណៈឱ្យវិនិយោគិន មកវិនិយោគច្រើនបន្ថែមទៀត។
ទី៣ – ការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងសំណង់ស្ថាបត្យកម្មអគារ។ ទី៤– រៀបចំក្រុងឱ្យមានសម្រស់ និងសោភ័ណភាពស្អាតដែលធ្វើឲ្យពលរដ្ឋជាពលរដ្ឋ ដែលមានទំនៀមទំលាប់ ប្រពៃណី វប្បធម៌ និងអរិយធម៌។
ទី៥ ការងារដីសម្បទានដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ៖ សូមគិតគូរទាំង សម្រាប់ប្រជាពលរដ្ឋទីទ័លក្រ និងមន្ត្រីរាជការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ដែលមានជីវភាពខ្វះខាត៕
