តម្លៃមាស នៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារជម្លោះកាន់តែក្តៅនៅតំបន់មជ្ឈិមបូព៌ា ភាពមិនច្បាស់លាស់នៃការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក និងការបន្ធូរបន្ថយគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលធំៗនៅលើពិភពលោក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤ភាគរយដល់២៧៣១,២៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦១ភាគរយដល់២៧៤៦,៦០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧២០,២៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២.៧៣០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៩៤,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនាខែវិច្ឆិកាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,៤៤ពិន្ទុគិតនៅត្រឹមម៉ោង១០:៤៨នាទីព្រឹកនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០៣,៤៩ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង៣,២៨%ដល់៣៤,៣២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៧%ដល់១០៣១,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៧%ដល់១០៩២,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៩នាទីព្រឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here