ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះកាលពីថ្ងៃពុធម្សិលមិញ ដោយសារការស្ទុះងើបឡើងវិញនៃតម្លៃប្រាក់ដុល្លារ និងផលប័ត្ររតនាគារអាមេរិក គួបផ្សំនឹងការលក់មាសចេញដើម្បីទទួលបានប្រាក់ចំណេញ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៥ភាគរយដល់២៧២១,៥៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៥ភាគរយដល់២៧៣៦,២០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៣នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧១៧,៥៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧២៩,៤០ដុល្លារក្នុងមួយអោន។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៩២,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនាខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,៣៤ពិន្ទុគិតត្រឹមម៉ោង១០:២៦នាទីព្រឹកនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០៤,៤៣ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥៩%ដល់៣៤,០៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៨៣%ដល់១០៣៨,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង៥,១%ដល់១.១១៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៦នាទីព្រឹក៕