ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីស្ទុះងើបឡើងថ្លៃយ៉ាងគំហុកកាលពីវេលាយប់ម្សិលមិញ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE) របស់សហរដ្ឋអាមេរិក បន្ទាប់ពីទិន្នន័យបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងអត្រា២,៨%នៅត្រីមាសទី៣ធៀបនឹងឆ្នាំមុន។
តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមជាង២.៧៨៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះត្រឹមតែ០,០៦ភាគរយដល់២.៧៩៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣០នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧៨៦,១៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៨០០,៨០ដុល្លារក្នុងមួយអោន។







