ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈផែនការពន្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានជំរុញឱ្យមានការភ័យខ្លាចចំពោះការកើនឡើងនៃអតិផរណា និងសង្រ្គាមពាណិជ្ជកម្មសកលដ៏ធំមួយ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣២ភាគរយដល់២.៩៤២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៨៣ភាគរយដល់២៩៦០,៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។